ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មនុស្សទាំងអស់ក្នុងលោក គ្រប់ជាតិ រាល់ប្រទេស តែងតែមានបំណងប៉ងប្រាថ្នាចង់ឲ្យប្រទេសជាតិរបស់ខ្លួនបានលូតលាស់ចំរើនគ្រប់វិស័យ តាមល្បឿននៃវិទ្យាសាស្ត្រព្រោះគេបានចាត់ទុកវិទ្យាសាស្ត្រ ជាមធ្យោបាយដ៏សំខាន់សម្រាប់ធ្វើឲ្យមនុស្សបានរប់ប្រសព្វនឹងសុខសុភមង្គល ។
អ្នកប្រាជ្ញបញ្ញវន្ត វិទ្យាវិទូ ទស្សនវិទូ ដែលជាអ្នកមនុស្សនិយមជាតិនិយម បានខំរិះរកគ្រប់មធ្យោបាយចាត់គ្រប់វិធានការ ដើម្បីរៀបចំរចនាសង្គមមនុស្សឲ្យបានប្រកបដោយ សុខ សន្តិភាព មានអរិយធម៌ខ្ពង់ខ្ពស់ល្អប្រសើរ សមជាពលរដ្ឋនៃអរិយប្រទេសក្នុងពិភពលោក ។ ឯមធ្យោបាយ រៀបចំសង្គមមនុស្ស ទោះជាខាងវិទ្យាសាស្ត្រក្តី អក្សរសាស្ត្រក្តី សិល្បៈអក្សរសិល្ប៍ក្តី ទាំងអស់នេះ សុទ្ធតែមានទំនាក់ទំនង មានប្រភពចេញមកអំពីមូលដ្ឋានធំ គឺវប្បធម៌ អរិយធម៌នានា ដែលបានឆ្លងកាត់គ្នាទៅវិញទៅមក អំពីប្រទេសមួយទៅប្រទេសមួយទៀតអំពីជាតិមួយទៅជាតិមួយ ។
រីឯវប្បធម៌ អរិយធម៌ខ្មែរ ក៏មានទំនាក់ទំនងនឹងបរទេសខ្លះដែរ ដូចជាឥណ្ឌា បារាំងចិន យួន សៀម លាវ ជាដើម ។ តែខ្មែរក៏ធ្លាប់ជាមហាប្រទេស មានវប្បធម៌ អរិយធម៌កំរើនរុងរឿងនាអតីតសម័យ ព្រមទាំងមានកិត្តិនាមល្បីល្បាញពេញពិភពលោក ដោយបាន....
អានបន្ត ឬទាញយក វប្បធម៌ អរិយធម៌ខ្មែរ