Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាគេថាវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងព្រោះចំណូលដែលបានមកពីទេសចរណ៍ត្រូវបានបញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិរួមចំណែកជំរុញកំណើនផលិតតផលស្រុកសរុបនិងធ្វើឱ្យមានលំនឹងផ្នែកជញ្ជីងពាណិជ្ជកម្ម ។ ហេតុនេះហើយបានជារដ្ឋាភិបាលប្រទេសនានានៅលើពិភពលោកខិតខំអភិវឌ្ឍវិស័យនេះយ៉ាងខ្លាំងក្លា ។ ក្នុងវិន័យនេះហើយបានជាគេហៅ វិស័យទេសចរណ៍ថា “ឧស្សាហកម្មគ្មានផ្សែង” ។


Answer 2


user icon
Teacher Sovannara
2021-04-21 22:20

បានជាគេនិយាយថា វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែងព្រោះវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនថវិកាជាតិ និងបង្កើតការងារដល់ប្រជាជនតាមរយៈ៖

  • សណ្ឋាគារ និងផ្ទះសំណាក់
  • ផ្ទះសម្បែងប្រជាជនតាមមូលដ្ឋានបែបប្រពៃណី
  • មធ្យោបាយដឹកជញ្ជូនធម្មតា៖ រថយន្ត កង់បី ម៉ូតូឌុប ទូក កប៉ាល់ រថភ្លើង យន្តហោះ
  • មធ្យោបាយដឹកជញ្ជូនបែបបុរាណ៖ កង់ រទេះគោ រទេះសេះ ដំរី...
  • ភោជនីយដ្ឋាន តូបលក់ចំណីអាហារ...
  • ការលក់ដូរវត្ថុអនុស្សាវរីយ៍
  • សារមន្ទីរ ភូមិវប្បធម៌
  • មគ្គុទេសក៍ទេសចរជំរុញការងារកសិកម្មសម្រាប់ផ្គត់ផ្គង់ភោជនីយដ្ឋាន
  • ជំរុញការងារសិប្បកម្ម ។

សន្និដ្ឋាន៖ ជារួមវិស័យទេសចរណ៍ធ្វើឲ្យប្រជាជនមានការងារធ្វើ ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានបញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ រួមចំណែកបង្កើនផលិតផលក្នុងស្រុក កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម  ។  ក្នុងន័យនេះហើយ ទើបគេថាវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login