Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្តីអត្ថាធិប្បាយ៖  កម្រងនអត្ថបទអក្សរសិល្ប៍ទាំងឡាយវាគឺជាចឯកមួយ ដែលបានចូលរួមចំណែក ក្នុងការទ្រទ្រង់នូវសម្បត្តិវប្បធម៌ អរិយធម៌ផ្នែកអក្សរសាស្រ្ត អក្សរសិល្ប៍ជាតិអោយគង់វង្ស ។ ចំនែកអត្ថបទអក្សរសិល្ប៍រឿងតេជោយ៉តបស់អ្នកនិពន្ធទីជីហូត លោកបានចូលទៅក្នុងគថភាពនៃសង្គមការណ៍ដោយបានលើកយកនូវជនមួយចំនួនដែលតែងដាក់គំនាបទៅលើអ្នកទន់ខ្សោយ។
   អាស្រ័យហេតុនេះហើយ ទើបមានមតិមួយបានលើកឡើងថា ការជិះជាន់ជាប្រភពនៃការរើបំរះ។

   តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេច?

   ដើម្បីបានជាជំនួយជួយដល់ការបកស្រាយបញ្ហារបស់ប្រធានខាងលើ ប្រកបដោយតម្លាភាព យើងជាក្មេងគួរយល់នូវពាក្យជិះជាន់ពាក្យនេះមានន័យថាគាបសង្កត់សង្កត់សង្កិន ដាក់គំនាបៗ ដូចនេះ! ប្រធានខាងលើនេះមានន័យថា ការគាបសង្កត់ជាប្រភពនៃការរើបំរះ។ តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍លោកកេងវ៉ាន់សាក់ បានអោយនិយមន័យថាអក្សរសិល្ប៍គឺជាវិទ្យាសាស្ត្រស្បង់ ដែលបានលើកយកបញ្ហានៅក្នុងសង្គមមកចោទ និងដោះស្រាយ ត្រង់នេះវាមានន័យថា នៅក្នុងសង្គមវាពោរពេញទៅដោយបញ្ហាចំរូងចំរាស់រាប់ម៉ឺនសែនជំពូកដែលគេមិនអាចដោះស្រាយបានក្នុងពេលតែមួយបាន នេះបណ្តាលមកពីផ្នត់គំនិតរបស់មនុស្ស មនុស្សខ្លះពោរពេញដោយឧត្តមគតិជាតិនិយម បានងើបឡើងតស៊ូដើម្បីសិទ្ធិសេរីភាព ត្រង់នេះត្រូវនឹងពាក្យស្លោកមួយឃ្លាលើកឡើងថា ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ ដើម្បីឆ្លើយតប យ៉ាងណាមិញ បើយើងពិនិត្យទៅក្នុងអត្ថបទ ប្រវត្តិសាស្ត្រនាសម័យនគរភ្នំ បានអោយយើងឃើញថាព្រះបាទហ៊ុនទៀនបានលើកកងទ័ពមកឈ្លានពាននគរភ្នំ ធ្វើអោយព្រះនាងលីវយី ផុសចេញចូវគំនិតជាតិនិយម បានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវឈ្លានពាន ដើម្បីការពារទឹកដី និងការពារពូជសាសន៍របស់ខ្លួនអោយមានតម្លៃមកដល់បច្ចុប្បន្ន។ ម្យ៉ាងទៀត បើយើងពិនិត្យទៅក្នុងអត្ថបទប្រវត្តិសាស្ត្រនាសម័យអង្គរបានបង្ហាញអោយយើងឃើញថាក្នុងព្រឹត្តិការណ៍ឆ្នាំ១១៧៧ ប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់ចម្ប៉ាដែលជាហេតុធ្វើយព្រះបាទជ័យវរ្ម័នទី៧ យាងចូលព្រៃបង្កើតទ័ពចលនាតស៊ូបណ្ដេញចម្ប៉ាឈ្លានពានចេញពីទឹកដីបាន នៅឆ្នាំ១១៨១ ដោយដឹកនាំប្រទេសជាតិឈានទៅរក ការរីកចំរើនលើគ្រប់ វិស័យដូចជា ផ្នែកស្ថាបត្យកម្ម សំណង់ប្រាសាទទាំងឡាយត្រូវបានលេចៗខ្លួនឡើងបន្សល់ទុកនូវភស្តុតាងមកដល់បច្ចុប្បន្ន ចំពោះវិស័យសុខាភិបាល សង្គមកិច្ច ទ្រង់បានកសាងមន្ទីរពេទ្យចំនួន១០២ សាលាសំណាក់ចំនួន១២១ នៅរាយពាសពេញផ្ទៃប្រទេស សំរាប់បំរើអោយផលប្រយោជ៍រាស្ត្រ ។ ចំណែកឯនៅក្នុងសង្គមខ្មែរនៅចុងស.វទី ១៩ ដើមស.វទី២០ ប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រាពួកបារាំង ដែលជាហេតុធ្វើអោយព្រះបាទ រោត្តមសីហនុ អនុវត្តនូវនយោបាយ នយោបាយក្នុងប្រទេសបង្កើតកងជីវពលនាវីហាម មានចំនួន ៨ម៉ឺននាក់ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកអាណានិគមបារាំង ឯនយោបាយក្រៅប្រទេសទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ ជប៉ុនកាណាដានិងសហរដ្ឋអាមេរិក ដែលជាហេតុធ្វើអោយពួកបារាំងប្រគល់ឯករាជ្យពេញលេញមកអោយខ្មែរនៅថ្ងៃទី ៩ ខែវិច្ឆិការ ក្នុងឆ្នាំ១៩៥៣។ ម្យ៉ាងវិញទៀត បើយើងពិនិត្យមកអត្ថបទអក្សរសិល្ប៍រឿងភូមិតិរច្ឆាន បានបង្ហាញអោយយើងឃើញថា នៅពេលរេស៊ីដង់បាដេសឡើងកាន់ដំណែងពេលណា គេតំឡើងពន្ធសារពើក្នុងនោះមានពន្ធដី ពន្ធកាត ពន្ធផលិតផលសំរេច ពន្ធររទេះគោ ដែលហេតុធ្វើអោយប្រដស្រ្តនៅ ស្រុក មុខ កំពូល ជាង៣ពាន់នាក់បានក្រោកឡើងតស៊ូដើម្បីរើបំរះពីការជិះជាន់នេះ។ ក្នុងករណីមួយទៀត បើយើង ពិនិត្យទៅក្នុងអត្ថបទអក្សរសិល្ប៍រឿងតេជោយ៉ត របស់អ្នកនិពន្ធ ទីជីហូត បានបង្ហាញអោយយើងឃើញថា សង្គ្រាមប្រយុទ្ធគ្នារវាងស្ដេចសម្រែ និងតេជោយ៉តបានប្រយុទ្ធគ្នាអស់រយៈពេលយូរអង្វែង ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ មានតែការស្លាប់កងទ័ពទាំងសងខាង បញ្ហានេះបានធ្វើជំទាវស្រែនរិះរកគ្រប់មធ្យោបាយ ដើប្បីស្វែងរកសន្តិភាពជូនប្រជារាស្ត្រតាមរយ:ការបញ្ចុះបញ្ចូលស្តេចសម្រែអោយលង់លក់តាមផ្លូវមនោសញ្ចេតនា ទើបបញ្ជារអោយតេជោមា ចេញមកក្រសោបចាប់បានទាំងស្តេចសម្រែទាំងបក្សពួកយកទៅកាត់ទោសតាមច្បាប់ៗចំពោះអត្ថបទអក្សរសិល្ប៍បែបតថនិយមរិះគន់ជឿនលឿនរឿងគូលីកំណែន បានអោយយើងឃើញថាប្រជាកសិករស្ថិតក្រោម ការគាបសង្កត់ពីសំណាក់ពួកជប៉ុន និងពួកបារាំង ដែលជាហេតុធ្វើអោយលឹម គូ ដូង ម៉ឺង បានទៅបង្កើតចលនាតស៊ូនៅស្វាយដូនកែវដើម្បីបណ្តេញពួកអាណានិគមទាំងពីរខាងលើរហូតទទួលបានជោគជ័យនៅឆ្នាំ១៩៥៨។ សរុបសេចក្តីអោយខ្លឹមកវិញយើងឃើញថាការជិះជាន់ពិតប្រភពមួយនៃការរើបំរះ។

   ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើ ប្រកបដោយអំនះអំនាងបញ្ជាក់ល្មម សមរម្យ រួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានបានយ៉ាងខ្លីថា មតិរបស់ប្រធានខាងលើពិតជាមាន លក្ខណៈត្រឹមត្រូវប្រកបទៅដោយតំលៃ។ ដូចនេះក្នុងនាមយើងដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយត្រូវបណ្តុះបណ្តាលនូវមនសិការស្នេហាជាតិហ៊ានប្រយុទ្ធប្រឆាំងចំពោះសត្រូវឈ្លានពានដើម្បីការពារទឹកដី ការពារពូជសាសន៍នៃខេបរាជាតិរបស់យើង អោយនៅគង់វង្សសំរាប់អ្នកជំនាន់ ក្រោយ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login