2018-07-16 17:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាពមិនប្រក្រតីនៃភ្នែកមានពីរប្រភេទគឺ ភ្នែកម្ង៉ូប និងភ្នែកអ៊ីពែបម្រូប ។
-ភ្នែកម្ង៉ូប៖ មើលវិត្ថុនៅឆ្ងាយមិនច្បាស់ ។ ចម្ងាយអប្បបរមានៃគំហើញច្បាស់គឺខ្លីជាងភ្នែកធម្មតា ។ ចំពោះវិត្ថុនៅឆ្ងាយ រូបភាពកើតឡើងនៅខាងមុខរេទីន គឺ ប្រព័ន្ធអុបទិចភ្នែកបង្រូមខ្លាំងពេក ដូចនេះត្រូវតែកែភ្នែកម្ង៉ូបនេះ ដោយពាក់វែនតាឡង់ទីពង្រីកដើម្បីទាញរូបភាពអោយមកកើតនៅលើរេទីនវិញ ទើបភ្នែកអាចមើលឃើញរូបភាពបានច្បាស់ ។
-ភ្នែកអ៊ីពែមេត្រូប ៖ មើលវត្ថុនៅជិតមិនច្បាស់ ព្រោះចម្ងាយអប្បបរមានៃគំហើញច្បាស់វែងជាងភ្នែកធម្មតា ។ វិត្ថុនៅឆ្ងាយត្រូវមើលឃើញច្បាស់ ប៉ុន្តែដោយមានសម្របតម្រូវបើគ្មានទេ រូបភាពកើតឡើងនៅក្រោយរេទីន ព្រោះប្រព័ន្ធអុបទិចបង្រូមតិច ។ គេកែកែវភ្នែក អ៊ីពែតម្រូបដោយពាក់វែនតាឡង់ទីបង្រូម ។