Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-17 17:40

ដើម្បីមានសញ្ជាតិជាខ្មែរត្រូវមានលក្ខខណ្ឌដូចជា ៖

ទោះនៅទីណាក៏ដោយ

  • កូនមានខាន់ស្លាដែលកើតពីឪពុក ឬ ម្តាយដែលមានសញ្ជាតិជាខ្មែរ
  • កូនឥតខាន់ស្លាដែលកើតពីឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់
  • កូនដែលឪពុកម្តាយមិនទទួលស្គាល់ តែបើតុលាការចេញសាលក្រមថាកូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិជាខ្មែរ។

 ជនដែលកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតពីឪពុក ឬម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឪពុកមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជនបរទេសសុំចូលសញ្ជាតិខ្មែរបាននៅពេលដែល

  • ជននោះកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន៧ឆ្នាំ
  • ជនបរទេសដែលទទួលលិខិតអនុញ្ញាតឱ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយទុន ចាប់ពី ១២៥០ ០០០ ០០០ ឡើងទៅ ។
  • ជនបរទេសដែលពុំបានទទួលលខិតអនុញ្ញាតពីក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់និងបានចំណាយទុនវិនិយោគចាប់ពី ១២៥០០០ ០០០ឡើងទៅ ។
  • ជនបរទេស ដែលបានអំណោយជាប្រាក់ដល់វិការជាតិសម្រាប់អភិវឌ្ឍន៍កម្ពុជា ចាប់ពី១ ០០០ ០០០ ០០០រៀលឡើងទៅ អាចសុំសញ្ជាតិជាខ្មែរបានស្របតាមច្បាប់សញ្ជាតិ ។
  • ជនបរទេសដែលបង្ហាញភុស្តតាងថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ជាប្រយោជន៍ដល់ប្រទេសកម្ពុជាអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login