2018-07-17 17:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈ ខុសប្លែកជាងមុន ប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ ។ ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដោយសារគ្មានផ្លូវគមនាគមន៍ ។ ពួកគេនិយមដាំស្រូវ ពោត សណ្ដែកតាមចង្កេះភ្នំ ក្នុងចំការដែលពួកគេ
ទើបតែដុតរានថ្មីៗ ។ ក្រៅពីនេះពួកគេប្រកបរបររកខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ ។ ពួកគេបានរក្សាទម្រង់ដើម នៃអរិយធម៌របស់ខ្លួន ដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ ។ ពួកគេមិនគោរពសាសនាធំៗឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេ ដូចជាការជឿលើបារមីនៃអ្នកតាជាដើម ។ ពេលមានអ្នកណាម្នាក់ឈឺគឺបណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗដើម្បីឲ្យបានជាសះស្បើយ ។ ដើម្បីឲ្យអ្នកតាជួយថែរក្សាភូមិស្រុក ពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របីថ្វាយអ្នកតាមានការស៊ីផឹករាំច្រៀងទៀតផង ។ ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នា ពួកនេះទៀងត្រង់ណាស់ មិនចេះភូតកុហក ឡើយ ព្នង មិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ ។ សំរ៉ែ ឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសិទ្ធិ ដូចជាអ្នកតាជាដើម ។