បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើសប្រឆាំងនឹងនារីភេទ ព្រោះថាតាមលក្ខណៈធម្មជាតិនារីភេទជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ នឹងទទួលរងការគំរាមកំហែងជាពិសេសពីសំណាក់បុរស ។ ប្រវត្តិសាស្ត្របានបង្ហាញនារីជាច្រើននៅលើសាកលលោកបានទទួលរងនូវភាពអយុត្តិធម៌ ។ ការរើសអើងនឹងនារីភេទគឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នា និងគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់មនុស្សគឺជាឧបសគ្គក្នុងការចូលរួមរបស់នារីក្នុងជីវភាពនយោបាយសង្គមសេដ្ឋកិច្ចនិងវប្បធម៌ និងការប៉ះពាល់ដល់ការលូតលាស់ និងភាពរុងរឿងនៅក្នុងសង្គមគ្រសារ ។ គោលបំណង់ នៃសន្ធិសញ្ញានេះគឺ ដើម្បីលើកសិទិ្ធនិងតម្លៃរបស់ស្ត្រី ការពារស្រ្តី មិនឱ្យមានមានការជិះជាន់កេងប្រវ័ញ្ចមកលើនារីលើគ្រប់រូបភាព ។
អត្ថន័យនៃមាត្រាដែលទាក់ទងនឹងនារីភេទគឺៈ
- មាត្រាទី១ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងលើគ្រប់វិស័យ។
- មាត្រាទី២ រាល់ការរើសអើងនិងអំពើហិង្សាលើនារីភេទត្រូវបានការពារតាមផ្លូវច្បាប់ ។ ត្រូវបានធានាសេវាសមស្របដែលទាក់ទិននឹងការពពោះ ការសម្រាលកូន ។
- មាត្រា៣ នារីមានសិទ្ធិដូចបុរសក្នុងការចូលរួមការងារគ្រប់វិស័យ នៅក្នុងសង្គមតាមសម្ថភាពនិងជំនាញរបស់លើខ្លួន ។
- មាត្រា៤ រាល់អំពើបង្ខិតបង្ខំឬបញ្ឈប់ការងារនារីភេទមិនត្រូវធ្វើតាមទំនើងចិត្ត ឡើយ ។
- មាត្រា៥ កិច្ចការក្នុងគ្រួសារនិងការចិញ្ចឹមបីបាច់ កូនជាភារកិច្ចរបស់ បុរស នារី ។
- មាត្រា៦ ការលក់ដូរ និងអាជីវកម្មផ្នែកពេស្យាចារលើនារីជាអំពើរំលោភសិទ្ធិមនុស្សប្រឆាំងនឹងច្បាប់ជាតិនិងអន្តរជាតិ។
- មាត្រា៧ នារីគ្រប់រូបមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឱ្យគេបោះឆ្នោតដូចបុរសដែរ ។
- មាត្រា៨ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការចូលរួមក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិតាមសម្ថភាពរបស់ខ្លួន ។
- មាត្រា៩ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្តូរឬរក្សាទុកសញ្ជាតិរបស់ខ្លួន ។
- មាត្រា១០ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការទទួល អាហារូបករណ៍សម្រាប់ការសិក្សាយកសញ្ញាប័ត្រក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែក ទាំងក្នុងនិងក្រៅប្រទេស ។
- មាត្រា១១ នារីគ្រប់រូបមានសិទិ្ធរើបម្រះដើម្បីទាមទារ សិទិ្ធរបស់ខ្លួនលើរាល់ការងារ ដែលប្រព្រឹត្តផ្ទុយនិងសេចក្ដីថ្លៃថ្នួររបស់នារីភេទ ។
- មាត្រា១២ នារីគួរមានការលើកទឹកចិត្តដើម្បីធានាសុខភាពរបស់ម្តាយ និងទារកព្រមទាំងជួយកាត់បន្ថយ កង្វះខាតនៅក្នុងគ្រួសារ ធានាសេវាសមស្របដែលទាក់ទង ទៅនឹងការពពោះ ការសម្រាលកូន ។
- មាត្រា១៣ នារីគ្រប់មានសិទ្ធិចូលរួមក្នុងសកម្មភាពកំសាន្តកីឡា និងរាល់ទិដ្ឋភាព នៃជីវភាពវប្បធម៌ទាំងឡាយ ។
- មាត្រា១៤ រដ្ឋត្រូវគិតគូរដល់ស្ត្រីនៅជនបទឱ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឍន៍ ដូចជាឧបត្ថម្ភផ្នែកសុខាភិបាល សន្តិសុខ អប់រំនិងការទទួលបាននូវឥណទានកសិកម្ម។
- មាត្រា១៥ នារីមានសិទ្ធិស្មើនឹងបុរសចំពោះមុខច្បាប់នៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជាការចុះកិច្ចសន្យាការគ្រប់គ្រងកម្មសិទ្ធិនិងនៅគ្រប់ដំណាក់កាល នៃនីតិវិធីនៃការជំនុំជម្រះក្តីក្នុងតុលាការ។
- មាត្រា១៦ នារីគ្រប់រូបមានសិទ្ធិទទួលយក ឬបដិសេធក្នុងការជ្រើសរើសគូរស្រករ ដោយគ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារឬអាណាព្យាបាលបានឡើយ ។ មានសិទិ្ធប្ដឹងសុំលែងលះ នៅពេលដែលមិនអាចទ្រាំទ្រ ក្រោមការគាបសង្កត់របស់ប្ដី ។