Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-18 17:25

បណ្តារដ្ឋជាភាគីហត្ថលេខីទាំងឡាយត្រូវមានកាតពកិច្ចអនុវត្តគោលការណ៍ ដែលមានចែងក្នុងសេចក្តីប្រកាសស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទអនុម័តវិធានការចាំបាច់នានា ដើម្បីលុបបំបាត់ចោលការរើសអើងគ្រប់ទម្រង់ ។ រដ្ឋជាភាគីត្រូវផ្តន្ទាទោសការរើសអើងប្រឆាំងនឹងនារីភេទគ្រប់ទម្រង់ដោយសន្យាថា ៖

  • បញ្ចូលគោលការណ៍ សមភាពរវាងបុរសនារីក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់ជាតិសមស្របឯទៀត។
  • អនុម័តបទបញ្ញត្តិនិងវិធានការច្បាប់ឬវិធានការសមស្របផ្សេងៗរួមទាំងទណ្ឌកម្មផងបើចាំបាច់ដើម្បីហាមឃាត់ការរើសអើងទាំងអស់ប្រឆាំងស្តីភេទ។
  • បង្កើតកិច្ចការពារនារីតាមផ្លូវច្បាប់ ដោយផ្អែកលើមូលដ្ឋានសមភាពជាមួយបុរសនិងធានាការពារដោយសក្តិសិទ្ធិដល់នារីប្រឆាំងអំពើរើសអើង តាមរយៈសាលាជម្រះក្តីជាតិដែលមានសមត្ថកិច្ច និងស្ថាប័នសាធារណៈដទៃទៀត ។
  • ចាត់វិធានការសមស្របទាំងអស់ ដើម្បីលុបបំបាត់ចោលការរើសអើងប្រឆាំងនារីដែលធ្វើឡើងដោយបុគ្គលអង្គការឬប គ្រាសណាមួយ ។
  • ចាត់វិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផងដើម្បីកែប្រែ ឬដាក់ឲ្យនិរាករណ៍ ច្បាប់ បទបញ្ជា ទម្លាប់និងការអនុវត្តណាដែលបង្កើតការរើសអើងប្រឆាំងនារី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login