ការអប់រំបានជះឥទ្ធិពលឱ្យស្ត្រីអាចធ្វើការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ ដូចតទៅ ៖
+ អភិវឌ្ឍន៍ខ្លួនឯង
- សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងធ្វើកិច្ចការផ្សេងៗ
- មានម្ចាស់ការលើខ្លួនឯង
- មានម្ចាស់ការលើការងារនិងមានការទទួលខុសត្រូវលើការងាររបស់ខ្លួន
- ចេះកំណត់គោលដៅនៃជីវិត និងរៀបចំជីវិតឱ្យបានល្អប្រសើរ
- ចេះជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្ញុំ
- មានសីលធម៌ក្នុងការរស់នៅល្អ
- មានការគិតពិចារណាខ្ពស់ ដឹងខុសដឹងត្រូវ
- ចេះប្រើប្រាស់សិទ្ធិអំណាច តួនាទីរបស់ខ្លួនបានសមស្រប
- ចេះអនាម័យ ចេះថែទាំសុខភាពរបស់ខ្លួនបានល្អការពារមិនឱ្យមានជំងឺឆ្លង ។
+ អភិវឌ្ឍន៍គ្រួសារ
- ធ្វើជាម្តាយ និងជាភរិយាដ៏ល្អ
- អប់រំទូន្មានកូនឱ្យធ្វើអំពើល្អ
- ចេះអប់រំ ប្តី កូនឱ្យមានអនាម័យសុខភាព និងចេះបង្កាពីជំងឺផ្សេងៗ
- ចេះរៀបចំផែនការគ្រួសារបានត្រឹមត្រូវដូចជាផែនការពន្យាកំណើតជាដើម
- ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានត្រឹមត្រូវ
- បណ្ដុះនូវសីលតម្លៃដល់សមាជិកគ្រួសារទាំងអស់ ។
+ អភិវឌ្ឍន៍សង្គមជាតិ
- ជាធនធានដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ
- ចូលរួមក្នុងកិច្ចការសាធារណៈកិច្ចការរដ្ឋឬឯកជនផ្សេងៗ
- បង្កើតស្នាដៃឬសមិទ្ធផលផ្សេងៗ ដើម្បីបម្រើដល់សង្គមជាតិ
- សង្គមទទួលស្គាល់នូវតម្លៃរបស់ខ្លួន
- ជួយបណ្តុះបណ្តាលធនធានមនុស្សដើម្បីក្លាយជាពលរដ្ឋល្អ ។