បុព្វហេតុដែលបង្កើតឱ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ ៖
- នៅក្នុងសង្គមពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់ សិទ្ធិរបស់កុមារនៅឡើយ ។
- ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយសំខាន់បំផុត នៃអនាគតរបស់សង្គមជាតិ នីមួយៗ ។
- តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្ស ដែលមានស្រាប់នៅឡើយ ។
- ផលប្រយោជន៍របស់កុមារ មិនដូចគ្នាទៅនឹងផលប្រយោជន៍របស់អ្នក ដែលជាអាណាព្យាបាលលើឡើយ ។
- កុមារកុមារងាយរងគ្រោះជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌ នៃការរស់នៅរបស់ខ្លួន និងការរំលោភបំពានគ្រប់បែបយ៉ាង ។
- កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់ ។
- កុមារងាយនឹងទទួលផលប៉ះពាល់ជាង ក្រមអាយុផ្សេងៗទៀត ។
- កុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សំឡេងរបស់ពួកគេពុំសូវត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ ។
- នៅក្នុងសង្គមជាច្រើនតែងគិតថាកុមារគឺជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថាកុមារអាចធ្វើការងារបានដូចមនុស្សធំដែរ ហើយខ្លះទៀតគិតថាកុមារមិន អាចចូលរួមជួយសង្គមបាននៅឡើយ ។
- សង្គមជាតិនីមួយៗ ត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់ កុមារទាំងបុគ្គលភាពនិងសុវត្ថិភាព ។