Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យ ៖

-អ៊ីប្រ៊ីកម្ម​ ៖ គឺជាការបង្កាត់រវាងមេបាប្រភេទខុសគ្នា ឬមានពូជខុសគ្នាឬលក្ខណៈខុសគ្នាផ្នែកសេនេទិច ដើម្បីអោយកូនចៅជាអ៊ីប្រ៊ីត ។

-អេតេរ៉ូស៊ីស ៖ គឺជាបាតុភូតដែលផ្តល់ឲ្យក្នុងការបង្កាត់រវាងមេបាមានពូជឬប្រភេទខុសគ្នាឬមានសែស្រឡាយខុសគ្នា នូវសន្តានក្រោយជាអ៊ីប្រ៊ីត ដែលមានកម្លាំង ជីវិតខ្លាំង ផ្តល់ទិន្នផលខ្ពស់ បង្កើនចំនួនអាឡែល អេតេរ៉ូស៊ីកូត ពោលគឺមានកំណើនសមត្ថភាព ។

-ក្លិន ៖ គឺជាកោសិកាលូតលាស់មួយក្រុម ឬសារពាង្គកាយមួយក្រុមដែលកើតចេញពីកោសិកាមេតែមួយ ហើយមានពត៌មានសេនេទិចដូចគ្នា ។

-ប៉ូលីប្លូអ៊ីឌី ៖ គឺជាបាតុភូតដែលធ្វើឲ្យកើនចំនួនក្រមុំសូមតាមពហុគុណនៃn គឺ 3n 4 5n...

-វិស្វកម្មសេនេទិច ៖ គឺជាសំណុំនៃបច្ចេកទេសដែលអាចធ្វើឲ្យមានបន្ទរ សែនបន្ទេរមួយទៅក្នុងកោសិកាមួយ ដើម្បីធ្វើឲ្យកោសិកាចូលទទួលបាននូវលក្ខណៈថ្មីមួយជាប់ទៅនឹងសែនបន្ទេរនោះ។

-ប្លាស្មីត ៖ គឺជាម៉ូលេគុល ADN រាងជារង្វង់របស់បាក់តេរី ។

-អង់ស៊ីមបង្រួម ៖ជាអង់ស៊ីមសម្រាប់កាត់ម៉ូលេគុល ADNជាអង្កត់ នៅត្រង់តំណលំដាប់នៃបាស

-អង់ស៊ីមភ្ជាប់៖ (អង់ស៊ីមលីកាស) ជាអង់ស៊ីមសម្រាប់ភ្ជាប់នុយក្លេអូទីតរវាគ្នា ដើម្បីបង្កើតបានជា ADN។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login