Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-18 17:41

 ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញនិងសមស្របតាមបុគ្គលិកលក្ខណៈគ្រួសារ សាលារៀននិងសមត្ថកិច្ចសាធារណត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចជា ៖

+ គ្រួសារ

  • ជួយអប់រំនិងណែនាំកុមារឲ្យបានល្អ
  • ផ្តល់ការស្រលាញ់ថ្នាក់ថ្នមការយល់ចិត្តយល់ថ្លើមការធំធាត់សន្តិសុខសុវត្ថិភាពទាំងផ្នែកសម្ភារៈនិងផ្នែកសីលធម៌
  • ផ្តល់អាហារហូបចុកឲ្យបានគ្រប់គ្រាន់និងការស្នាក់នៅការកំសាន្តនិងការថែទាំសុខភាពកុខភាពកុមារឲ្យបានល្អ
  • ផ្តល់ឱកាស និងជួយជំរុញកូនឲ្យខិតខំសិក្សារៀនសូត្រ
  • តាមដានរាល់ការសិក្សារបស់កូន និងមានទំនាក់ទំនងល្អជាមួយសាលារៀន

 + សាលារៀន

  • ផ្តល់ឱកាសឲ្យកុមារបានចូលរៀនសូត្រដោយឥតបង់ថ្លៃ
  • ផ្តល់ការអប់រំ និងបណ្តុះបណ្តាលចំណេះដឹងទូទៅឲ្យកុមាររីកចម្រើនខាងសមត្ថភាព ចេះវិភាគដោយផ្ទាល់ខ្លួននិងមានមនសិការទទួលខុសត្រូវផ្នែកសីលធម៌និងសង្គមរបស់ខ្លួន
  • គ្រូបង្រៀនគួរតែខិតខំយកចិត្តទុកដាក់បង្រៀនដល់កុមារឲ្យអស់ពីកម្លាំងកាយចិត្ត
  • ផ្តល់ឱកាសឲ្យកុមារបានសិក្សារៀនសូត្របានគ្រប់ៗគ្នា
  • យកចិត្តទុកដាក់និងជួយផ្តល់លទ្ធភាពជាពិសេសទៅលើកុមារក្រីក្រកុមារពិការ កុមារជនជាតិភាគតិចកុមារនៅតំបន់ជនបទនិងកុមារដែលងាយរងគ្រោះផ្សេងៗទៀត

+ សមត្ថកិច្ចសាធារណៈ

  • ផ្តល់ឱកាសឲ្យកុមារបានពេញលេញ ដើម្បីលេងនិងសម្រាកកំសាន្តដែលមានគោលដៅអប់រំ
  • សង្គមត្រូវគិតជាចម្បង ក្នុងការអនុម័តច្បាប់សម្រាប់ទិសដៅផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ
  • កុមារត្រូវតែទទួលបាននូវកិច្ចគាំពារ និងជួយឧបត្ថម្ភមុនគេជានិច្ច
  • មិនត្រូវបង្ខំឲ្យកុមារធ្វើអ្វីមួយ មុនពេលមិនទាន់គ្រប់អាយុត្រឹមត្រូវឡើយ
  • មិនត្រូវឲ្យកុមារធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់សុខភាពការអប់រំ ឬប៉ះពាល់ដល់ការរីកចម្រើនលូតលាស់ផ្នែករាងកាយ សតិបញ្ញាស្មារតីនិងសីលធម៌របស់សង្គមឡើយក្នុងករណីកុមារមានអាយុទាប មិនត្រូវផ្កាច់កុមារចេញពីម្តាយរបស់គេឡើយ
  • ត្រូវជួយថែទាំចំពោះកុមារដែលគ្មានក្រុមគ្រួសារនិងកុមារដែលគ្មានមធ្យោបាយទ្រទ្រង់ជីវិត
  • គួរជួយចេញសោហ៊ុយនិងជួយឧបត្ថម្ភផ្សេងៗ ដល់កុមារដែលរស់នៅក្នុងគ្រួសារមានបន្ទុកគ្នាច្រើន
  • ជួយផ្ដល់ឲ្យកុមារទទួលបាននូវការហូបចុក ស្នាក់នៅ ការសំរាកកំសាន្ត និងសេវាសុខាភិបាល ឲ្យបានគ្រប់គ្រាន់
  • ផ្ដល់កិច្ចថែទាំនិងគាំពារជាពិសេសដល់កុមារ និងមាតានៅពេលមុន និង ក្រោយឆ្លងទន្លេដោយផ្តល់សេវាសុខាភិបាលឲ្យបានគ្រប់គ្រាន់។
  • កុមារដែលមានសុខភាពមិនល្អ ផ្នែករាងកាយ និងសតិបញ្ញាឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាបាល ការគាំពារ អប់រំនិងទទួលបានការថែទាំជាពិសេស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login