Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សារធាតុវិទ្យុសកម្ម អាចបំបែកហើយប្លែងជាសារធាតុមួយផ្សេងទៀត ហើយល្បឿននៃការបំបែកនេះថេរ មិនទាក់ទងនឹងលក្ខខណ្ឌនៃមជ្ឈដ្ឋានក្រៅទេ ។ក្នុងការកំណត់អាយុសិលាឬផូស៊ីល គេអាចគណនារយៈពេលនៃការបំបែកសារធាតុវិទ្យុសកម្មដែលមានក្នុងផូស៊ីលឬសិលានោះ ។ដើម្បីកំណត់អាយុសិលាឬផូស៊ីលថ្មីៗ គេសំអាងទៅលើការបំបែកកាបូនវិទ្យុសកម្ម c14 ។ នៅក្នុងបរិយាកាសមានកាបូនវិទ្យុសកម្ម c14 និង កាបូនធម្មតា c12 ហើយផលធៀប c14/c12ថេរ ។ កាបូននៅក្នុងសារពាង្គកាយមានប្រភពពីកាបូននៅក្នុងបរិយាកាស ។ក្នុងជីវិតរស់នៅសត្វ ឬរុក្ខជាតិនីមួយៗស្រូបយកកាបូនធម្មតាផង កាបូនវិទ្យុសកម្មផង ។ផលធៀប c14c12ក្នុងសារពាង្គកាយស្មើនឹងផលធៀប c14c12 ក្នុងបរិយាកាស ។តែរសារពាង្គកាយមួយស្លាប់ កាបូន c14 នៅក្នុងសារពាង្គកាយនៅតែបំបែកជាបន្តទៀត ប៉ុន្តែវាមិនស្របយកកាបូន c14 ថ្មីទៀតទេ ។រយៈពេលនៃការបំបែកបរិមាណកាបូន c14បានចំនួនពាក់កណ្តាលរបស់កាបូន c14គឺ 5730 ។ដើម្បីគណនាអាយុផូស៊ីលមួយ អ្នកវិទ្យាសាស្រ្តប្រៀបធៀបផលររៀបc14c12។ នៅក្នុងផូស៊ីល និងនៅក្នុងបរិយាកាស។ បើផលធៀបរនៅក្នុងផូស៊ីលស្មើនឹងពាក់កណ្តាលនៃផលររៀបក្នុងបរិយាកាស ផូស៊ីលមានអាយុ 5730 ឆ្នាំ ។ អ្នកវិទ្យាសាស្រ្តប្រើវិទ្យុសកម្មកាបូន c14 ដើម្បីកំណត់អាយុផូស៊ីលតិចជាង 7000ឆ្នាំ ។ចំពោះផូស៊ីលអាយុច្រើនជាងនេះ កាបូន c14នៅក្នុងផូស៊ីលតិចពេក ធ្វើឲ្យពិបាកក្នុងការគណនា។ដូចនេះគេប្រើសារធាតុអុយរ៉ាហ្សូម ឫ រ៉ាដ្យូមចំពោះផូស៊ីលអាយុរាប់លានឆ្នាំ ពីព្រោះរយៈពេលនៃការបំបែកពាក់កណ្តាលរបស់សារធាតុរនេះវែង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login