ដើម្បីកំណត់អាយុផូស៊ីលគេប្រើវិធីដូចជាៈ
- ការកំណត់តាមស្រទាប់សិលាៈ ផូស៊ីល ដែលមានអាយុច្រើនជាងគេ ស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់សិលាលើគេ។
- ការកំណត់តាមសារធាតុវិទ្យុសកម្មៈ វិធីនេះដោយប្រើប្រាស់ធាតុវិទ្យុសកម្មC14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ ឆ្នាំ តែចំពោះផូស៊ីលដែលមានអាយុច្រើនជាងនេះ ឬរាប់លានឆ្នាំគេប្រើសារធាតុវិទ្យុសកម្មអុយរ៉ាណ្យូមឬរ៉ាដ្យូម។