Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-23 18:10

រាជធានីខេត្តក្រុងស្រុកខណ្ឌនីមួយៗត្រូវគ្រប់គ្រងដោយគណៈអភិបាល និងអភិបាលរងជាច្រើនរូប ។

  • អភិបាលរាជធានីខេត្ត ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
  • អភិបាលរងក្រុងអភិបាលរងស្រុក និងអភិបាលរងខណ្ឌ ត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

+ គណៈអភិបាលមានតួនាទី

  • តំណាងក្រសួង ឬស្ថាប័នានារបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល តម្រង់ទិសដល់មន្ទីរអង្គភាពបណ្តោយ របស់ក្រសួងស្ថាប័ននានានិងទីភ្នាក់ងារនានារបស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីធានាថាសេវានិងការអភិវឌ្ឍលើគ្រប់វិស័យបានឆ្លើយតបទៅនឹងការអភិវឌ្ឍនៅមូលដ្ឋានសម្រាប់ជាគុណប្រយោជន៍ដល់ការចូលរួមលើកកម្ពស់គុណភាពនិងធានាបាននូវគោលការណ៍នៃរដ្ឋាភិបាលឯកភាព ។
  • ធ្វើជាតំណាងរាជរដ្ឋាភិបាលតំណាងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការងារ សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈច្បាប់និងសិទ្ធិមនុស្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
  • ផ្តល់យោបល់ជូនក្រុមប្រឹក្សា រាយការណ៍ជូនក្រុមប្រឹក្សានិងជាអ្នកអនុវត្ត សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login