ក្រុមប្រឹក្សាត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតអសកលស្របតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក និងក្រុមប្រឹក្សាខណ្ឌ ។
- ក្រុមប្រឹក្សា មានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត ជម្រុញធ្វើឱ្យមានចីរភាពក្នុងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ។
- ក្រុមប្រឹក្សាមានសិទ្ធិអំណាចពីរគឺ សិទ្ធិអំណាចខាងធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងខាងប្រតិបត្តិ ។
- សិទ្ធិអំណាចខាងបញ្ញត្តិ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនដោយធ្វើដីការ ។ ដីការបស់ក្រុមប្រឹក្សាមានវិសាលភាពដើម្បីកំណត់ ហាមឃាត់ ឬត្រួតពិនិត្យលើ សកម្មភាពលើនីតិវិធី ឬលើកិច្ចការណាមួយដែលស្ថិតក្នុងវិសាលរាពនៃមុខងារ ។
- សិទ្ធិអំណាចខាងប្រតិបត្តិ គឺត្រូវបំពេញមុខងារនិងភារកិច្ចដោយធ្វើសេចក្តីសម្រេចក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួននិងត្រូវធានាថាសេចក្តីសម្រេចនោះត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ ។