ជនអន្តោប្រវេសន៍ដែលមិនអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវមានទោសដូចជា ៖
+ ទោសជាប់ពន្ធនាគារ
- ត្រូវផ្តន្ទោទោសដាក់គុកពី ៣ ដល់ ៦ខែមុន នឹងបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំោះជនបរទេសណាដែលចូលមកកម្ពុជា ចំពោះជនបរទេសណាដែលចូលមកកម្ពុជាដោយលបលាក់បន្លំឬដោយល្បិចកល់ផ្សេងៗផ្ទុយនឹងច្បាប់ ។
- ត្រូវផ្ដន្ទាទោសដាក់គុកពី៥ ដស់ ១០ឆ្នាំ ចំពោះជនដែលក្លែងបន្លំសរសេរត្រួតកោសលប់ឬមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងៗពីខ្លួន ឬធ្វើបណ្ដឹងកែ្លងបន្ដំសុំឯកសារ ។
+ ទោសពិនិយ័ជាប្រាក់
- ត្រូវពិនិយ័ជាប្រាក់ពី ៥០ ០០០ ដល់ ១ ០០០ ០០០រៀល ចំពោះជនអន្ដោប្រវេសន៍ ណាដែល
- មិនបង្ហាញខ្លួននិងដាក់ពាក្យសុំស្នាក់នៅបន្ទាប់ពីមកដល់ប្រទេសកម្ពុជា
- មិនបានសុំបញ្ជាក់លើស្នាក់លើប័ណ្ណស្នាក់នៅ
- មិនបានបង្ហាញប័ណ្ណស្នាក់នៅ ពេលសមត្ថកិច្ចឆែកឆេរឬ មិនព្រមប្រគល់ប័ណ្ណពេលសមត្ថកិច្ចធ្វើការដកហួតក្នុងករណីមិនគោរពតាមបទបញ្ញត្តិនៃច្បាប់អន្ដោប្រវេសន៍
- ការធ្វើដំណើរជិត ឬ ចូលក្នុងតំបន់ដែលសមត្ថភាពកិច្ចហាមឃាត់
- ប្រើប្រាស់ប័ណ្ណស្នាក់នៅ ហួសរយៈពេលកំណត់ៗ
- មិនបានសុំការអនុញ្ញាតចេញ និងវិញត្រលប់មកវិញពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងរយៈពេល ស្នាក់នៅ
- ករណីមិនរាងចាងត្រូវផ្ដន្ទាទោសពិន័យអន្ដរការណ៍ជាប្រាក់ពី ១០០០ ០០០ ដល់ ២ ០០០ ០០០ រៀល
+ ទោសបណ្ដេញចេញ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញរាល់ជនបរទេសអន្ដោប្រវេសន៍ណាដែលៈ
- រំលោភរាល់លើបញ្ញតិ្តច្បាប់អន្ដោប្រវេសន៍
- មានអកប្បាកិរិយានិងសកម្មភាពគ្រោះថ្នាក់ដល់សន្ដិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា
- ក្រសួងមានសមត្ថកិច្ច មានភស្ដុជាក់លាក់ថាជននោះជាអ្នកប្រឆាំងនិងសន្ដិសុខនៃព្រះរាជាណាចក្រកម្ពុជា
- មកធ្វើការនៅប្រទេសកម្ពុជាដោយគ្មានប័ណ្ណការងារ ។