ការផ្ដន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្ដោប្រវេសន៍មានដូចជា ៖
+ ការជាប់ពន្ធនាគារ
- ត្រូវជាប់ពន្ធនាគារពី ៣ ទៅ ៦ខែ ចំពោះជនដែលផ្ដល់ ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា
- ត្រូវផ្ដន្ទាទោសជាប់គុកពី ៦ខែ ទៅ ១ ឆ្នាំ ចំពោះមន្រី្ដឬភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលសមគំនិតឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស
- ត្រូវផ្ដន្ទាទោសជាប់គុកពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ចំពោះអ្នកដែលសមគំនិតជាមួយជនបរទេសក្នុងការក្លែងបន្លំសរសេរត្រួត កោសលប់ ឲ្យគេខ្ចី ឬមួយសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យា ឬ មួយក៏ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីខ្លួន ឬធ្វើបណ្ដឹងក្លែងបន្លំសុំឯកសារខាងលើ ។
+ ទោសពិន័យជាប្រាក់
- ពិន័យអន្ដរការណ៍ជាប្រាក់ពី ១០ ០០០ ទៅ ៣០ ០០០ រៀល ចំពោះម្ចាស់ឬអ្នកកាន់កាប់ លំនៅឋានណាដែលពុំបានជូនដំណឹង ដល់អាជ្ញាធរមានសមត្ថកិច្ចស្ដីពីការស្នាក់នៅរបស់ ជនបរទេសនៅក្នុងលំនៅឋានរបស់ខ្លួន
- ក្នុងករណីមិនរាងចាល គឺត្រូវពិន័យអន្ដរការណ៍ជាប្រាក់ពី ៣០ ០០០ ដល់ ៦០ ០០០រៀល
- ត្រូវពិន័យអន្ដរការណ៍ជាប្រាក់ពី ២០០ ០០០ ដល់ ៥០០ ០០០រៀល ចំពោះជនដែលទទួលជនបរទេសឲ្យធ្វើការហើយមិនគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីមិនរាងចាលត្រូវដាក់គុកពី ១ ដល់ ៣ខែ ។