Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-31 19:34

ការទទួលបានសញ្ជាតិខ្មែរពីកំណើត និងដោយអាពាហ៍ពិពាហ៍មានដូចជា ៖

+ ត្រូវទទូលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតពីឪពុក ឬម្ដាយបរទេសដែលកើតនិងរស់នៅស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឬឪពុកដែលស្គាល់និងកូនទើបនិងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

+ ត្រូវបានសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លាដែលកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិជាខ្មែរ
  • កូនឥតខាន់ស្លាដែលកើតពីឪពុកឬម្ដាយមានសញ្ជាតិខ្មែរទទួលស្គាល់
  • កូនដែលឪពុកម្ដាយ​ មិនទទួលស្គាល់កាលបើតុលាការចេញសាលក្រមថាកូននោះ ពិតជាកើតពីឪពុកឬម្ដាយដែលមានសញ្ជាតិជាខ្មែរ

+ សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ស្រ្ដីឬបុរសបរទេសដែលយកប្ដីឬប្រពន្ធខ្មែរខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែ ស្រ្ដីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។  បែបបទនិងនីតិវិធីនៃការងារទាមទារសញ្ជាតិខ្មែរ និងការផ្ដល់សញ្ជាតិខ្មែរត្រូវសម្រេចតាមច្បាប់កំណត់ ។ ប្រជាពលរដ្ឋខ្មែរមិនបាត់បង់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេសឡើយ​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login