ធាតុសំខាន់ៗរបស់ប្រជាធិបតេយ្យមាន ៖
- សិទិ្ធជាមូលដ្ឋាន សិទិ្ធពលរដ្ឋ សិទិ្ធនយោបាយ សិទិ្ធសេដ្ឋកិច្ច និងសង្គម សិទ្ធិវប្បធម៌ ។
- សេរីភាពសារពត៌មាននិងផ្សព្វផ្សាយ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសារពត៌មាន វិទ្យុ ទូរទស្សន៍ មានសិទ្ធិទទូល និងផ្សព្វផ្សាយពត៌មាន ។
- សេរីភាពបង្កើតគណបក្សនយោបាយនិងសេរីភាពក្នុងការប្រជុំ
- ការបោះឆ្នោតដោយសេរី យុត្តិធម៌ សំងាត់ និងទៀតទាត់
- ការផ្ទេរអំណាច គឺជាអ្នកចាញ់ត្រូវផ្ទេរអំណាចទៅឲ្យអ្នកដែលឈ្នះដោយសន្ថិវិធី
- ពហុនិយម និង ការអធ្យាស្រ័យ គឺជាការសម្រេចចិត្តអ្វីមួយយកតាម សំលេងភាគច្រើន និងការគោរពភាពតិច ។
- ការបែងចែកអំណាច គឺចែកទៅតាមខ្សែបណ្ដាយ និងខ្សែទទឹង ។
- ទំនាក់ទំនងរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ ការបង្កើតច្បាប់ត្រូវមានការចូលរួមយោបល់ពីប្រជាពលរដ្ឋ និងយកទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងនិង អនុវត្ត ។
- និតិរដ្ឋ រដ្ឋដែលដំណើរការតាមក្រមខណ្ឌ័ច្បាប់ ហើយទាំងមន្រី្ដរាជការទាំងប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់បនាល្អគ្រប់គ្នា ។