ក្នុងសង្គមប្រជាធិបតេយ្យមានរបប បីយ៉ាង គឺ
- របបប្រធានាធិបតីនិយម ប្រធានាធិបតីមានការបោះឆ្នោតជ្រើសរើសដផយប្រជាពលរដ្ឋ គ្មាននាយករដ្ឋមន្ត្រីដូចជា សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី... ។ (អំណាចសភានិងរដ្ឋាភិបាលដាច់ពីគ្នា ) ។
- របបសភានិយម សភាមានការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋហើយសភាជាអ្នកតែងតាំងគណៈរដ្ឋមន្រ្ដីដូចជា ជប៉ុន ថៃ អង់គ្លេស អូស្ដា្រលី... ។ មានតែនាយកមន្រ្ដី គ្មានប្រធានាធិបតីទេ ( អំណាចសភា និងរដ្ឋាភិបាលរួមគ្នា ) ។
- របបចំរុះ ប្រធានាធិបតី និងសភាបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ ( មានប្រធានាធិបតីនិយមផង និងសភាមឲនិយមផង ) ដូចជា បារាំង រុស្ស៊ី ( មានប្រធានាធិបតីផង និងនាយករដ្ឋមន្រ្ដីផង ) ។