វិមជ្ឈការមានផលចំណេញដ៏មហាសាលដូចជា ៖
- វិមជ្ឈការមានការសន្យារួចជាស្រេចទៅហើយ នៅក្នុងការជំរុញឱ្យមានសកម្មភាពចូលរួមជា សមាគមកាន់តែច្រើនឡើង ការពង្រឹងនូវទំនួលខុសត្រូវ នៃស្ថាប័នរបស់រដ្ឋាភិបាល បង្កើតនូវពត៌មានដ៏សំបូរបែបនៅក្នុងមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល បង្កើតនូវតំរោងអភិវឌ្ឍន៍ឱ្យរឹតតែមាននិរន្តរភាព ពង្រឹងនូវតម្លាភាព ការជំរុញឱ្យមាននូវគណនេយ្យភាពកាន់តែច្រើនឡើង សំរេចនូវការបន្តវេនជាថ្មីខាងនយោបាយ និងពង្រីកនូវលទ្ធិប្រជាធិបតេយ្យថ្នាក់ជាតិ ។
- វិមជ្ឈការផ្តល់នូវការសន្យាដ៏គួរឱ្យទុកចិត្តនៅ ក្នុងការបង្កើតនូវកម្មវិធីអភិវឌ្ឍន៍ ដែលមានភាពបត់បែនច្រើនឡើងៗ នៅក្នុងការពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកណ្តាល ចំពោះការអភិវឌ្ឍន៍ជនបនៅក្នុងការជួយដល់ជនជាតិភាគតិច និងក្រុមសាសនាផ្សេងៗ ជួយដល់ស្ត្រីជំរុញសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល និង រដ្ឋាភិបាល កាត់បន្ថយនូវអំពើពុករលួយជាទៅ និងប្រឆាំងទៅនឹងការលំអៀងនៅនយោបាយជាតិទៅខាងប្រយោជន៍ទីប្រជុំជន ។