វិមជ្ឈការអាចរួមចំណែកចំពោះការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយដោយវិធីដូចជា ៖
- ការអនុវត្តវិមជ្ឈការអាចមានផលប៉ះពាល់ជាវិជ្ជមាន លើការកាត់បន្ថយភាពក្រីក្រ ទៅជាផលនោះរមិនអាចកើតឡើង ដោយស្វ័យប្រវត្តិក៏ដោយ ។
- ដោយសារក្រុមប្រឹក្សាឃុំ-សង្កាត់នៅជិតប្រជាពលរដ្ឋ ដូចនេះពូកគាត់អាចដឹងច្បាស់លាស់អំពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ និងអាចរៀបចំកម្មវិធីកែលំអជីវភាពរស់នៅទីកន្លែងនោះ ។
- ប្រជាពលរដ្ឋអាចមើលឃើញនូវធនធាន និងការប្រើប្រាស់ធនធានទាំងនោះ ដើម្បីបំរើប្រយោជន៍របស់ពួកគាត់ដោយតម្លាភាព ។
- ប្រជាពលរដ្ឋមានឱកាសសំដែងមតិ និងឆន្ទៈ ដែលជាកត្តាមួយអាចឱ្យពួកគាត់ចូលរួមធ្វើសេចក្តីសំរេចចិត្តចំពោះការងារអ្វី ដែលធ្វើឱ្យប៉ះពាល់នឹងជីវភាពរស់នៅរបស់ពួកគាត់ ពិសេសគឺមានសេចក្តីក្លាហានលើកសំណើផ្សេងៗឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ដោះស្រាយដើម្បីប្រយោជន៍រួម ។