ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំនាស់ ឬ ជំលោះមានបី ប្រភេទ គឺ
ក. ទំនាស់ខ្លួនឯង គឺជាការសង្ស័យ ការសោកស្ដាយ ការកើតទុក្ខការខឹងខ្លួនឯង ការមិនសំរេចចិត្តបានក្នុងចិត្តរបស់ខ្លួនលើផ្លូវឬ ខ្សែជីវិតដូចជារបស់នេះគូរយក ឬ មិនគួរយក ។ ផ្លូវគួរដើរ ឬ មិនគួរដើរ ។ សង្គមនេះល្អរឺ អាក្រក់... ។ គឺមានការប្រណាំងប្រទែង ច្របូកច្របល់ក្នុងចិត្ត ។ លទ្ធផលនៃទំនាស់នេះធ្វើឱ្យភាពធ្លាក់ស្រុតខ្សោយ ឆាប់ខឹង វង្វេង ភ្លេចមុខ ភ្លេចក្រោយ យល់ខុសជាត្រួវរាងកាយទ្រុឌទ្រោម ឆាប់ចាស់ មានជំងឺក្រពះ បេះដូងចុកដៃចុកជើងបរិភោគពុំបាន ឬ អាចឈានទៅរកមរណភាពកាលមុនអាយុក៏សឹងមាន ។
ខ-ទំនាស់ក្នុងសង្គម គឺជាទំនាស់ជាមួយមនុស្សផ្សេងទៀត ឬជាមួយក្រុម បក្ស សង្គម ប្រទេស
ដែលខ្លួនរស់នៅជាមួយ ។ លទ្ធផលនៃទំនាស់នេះទៅជាខឹងគ្នា មើលមុខគ្នាមិនចំ បៀតបៀនគ្នា សំលាប់គ្នា នឹងអាចកើតជាសង្គ្រាមក៏ថាបាន ។ ពេលខ្លះទៀតទៅជាលួចបំផ្លិចបំផ្លាញ ស៊ីសំណូក ធ្វើអោយវិនាសទ្រព្យសម្បត្តិ រំលោភលើសិទ្ធិក្រុមគ្រួសារគ្នា មើលងាយ មើលថោក ចាប់រំលោភ ចាប់លួចកូនចៅ.....ចំនចុងក្រោយនៃទំនាស់នេះគឺ ការចាក់អុចអាល ដែលនាំមកនូវការបែកបាក់សាមគ្គី..... ។
គ-ទំនាស់ធម្មជាតិ គឺការរំលោភលើធម្មជាតិ ប្រឆាំងនឹងច្បាប់ធម្មជាតិ កេងប្រវញ្ចធម្មជាតិហួសពីធម្មជាតិពុំអាចទ្រាំទ្របាន ដូចជាការកាប់បំផ្លាញព្រៃឈើអស់ជាដើម ។ លទ្ធផលនៃទំនាស់ជាមួយធម្មជាតិ គឺ ការដែលធម្មជាតិដាក់ទណ្ឌកម្មមកវិញដូចជា ការធ្វើអោយមានទឹកជំនន់ ភាពរាំងស្ងួត ជំងឺចំកាត់ផ្សេងៗជាដើម ។