Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-06 19:25

អាពាហ៍ពិពាហ៍ = អាពាហ៍ +ពិពាហ៍    

  • អាពាហ៍ នាំកូនប្រុសទៅរៀបការជូនកូនស្រី
  • ពិពាហ៍ នាំកូនស្រីទៅរៀបការកូនប្រុស

        ហេតុនេះអាពាហ៍ពិពាហ៍ គឺជាការផ្សំយ៉ាងឧឡារិកជាផ្លូវការរវាងបុរសម្នាក់ និងស្រីម្នាក់បង្កើតជាគ្រួសារថ្មីមួយទៀត ។

        ដើម្បីអោយជីវិតអាពាហ៍ពិពាហ៍ មានតំលៃសាមីខ្លួនប្រុស និងស្រីត្រូវល័ក្ខខ័ណ្ឌដូចតទៅ ៖

ក. ល័ក្ខខ័ណ្ឌសំភារៈ

  • សាមីខ្លួនទាំងសងខាងត្រូវ មានសុខភាពគ្រប់គ្រាន់
  • មានមុខរបរចិញ្ចឹមជីវិត មានការងារធ្វើដើម្បីកសាងគ្រួសារគេខ្លួនឯង
  • ត្រូវមានធនធានមាន
  • សញ្ញាប័ត្រខ្ពស់ចំពោះកូនប្រុស

ខ. ល័ក្ខខ័ណ្ឌវេទនា

  • សាមីខ្លួនទាំងសងខាងស្រលាញ់គ្នាទៅវិញទៅមក ដោយស្មោះ
  • ស្វាមី ភរិយាពុំត្រូវទទួលការគំរាមគំហែងពីសំណាក់មាតាបិតារបស់ខ្លួនឡើយ
  • ត្រូវបានទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង ពីចាស់ទុំ និងពីភ្ញៀវគ្នាអស់មួយជីវិតហើយមេឃុំ ឬតាអាចារ្យ ក៏សំរេចសួរសាមីខ្លួនទាំងពីរត្រូវស្រលាញ់

គ-ល័ក្ខខណ័សង្គម

  • អ្នកទាំងពីរត្រូវបំពេញកិច្ចសន្យាចំពោះសង្គមដែលខ្លួន រស់នៅ
  • ត្រូវបានកិច្ចសន្យាផ្លូវច្បាប់ ចំពោះចៅក្រម មានការយល់ព្រមពីមាតាបិតាទាំងសងខាង និងធ្វើពិធីតាមទំនៀមទំលាប់របស់សង្គមជាតិ
  • មេឃុំ-ចៅសង្កាត់បញ្ចអោយឪពុកម្តាយ ឬអាណាព្យាបាលទាំងស្រុងខាងប្រកាសបានប្រាំពីរថ្ងៃសិនមុននឹងអនុញ្ញាតអោយរៀបចំពិធីបាន
  • បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍

យ-ល័ក្ខខណ័សីលវិជ្ជា

  • សន្យាមិនប្រើអំពើហឹង្សាទៅវិញទៅមក
  • ស្បថថាពិតជាស្មោះត្រង់ទៅវិញទៅមក
  • រួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login