2018-11-28 17:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សច្ចៈក្នុងអក្សរសិល្ប៍ជាអ្វីៗដែលមើលឃើញពិតជាក់ស្តែងផ្ទាល់នឹងភ្នែក តាមរយៈសកម្មភាព ដែលកើតមានឡើងនៅក្នុងសង្គម សច្ចៈអាចជាតថភាព ។ សច្ចៈពុំប្រែប្រួល ប៉ុន្តែតថភាពអាចប្រែប្រួល ។ សច្ចៈនៅក្នុងអក្សរសិល្ប៍ ចែកចេញជា៥ ប្រភេទរួមមាន ៖
ក. សច្ចៈតាមរយៈតួអង្គ គឺជាតួអង្គដែលមានពិតនៅក្នុងសង្គម ។ ឧទារហណ៍ ៖ សច្ចៈតួអង្គភាគច្រើន មានតែនៅក្នុងរឿងបែបប្រវត្តិសាស្រ្ត រឿងស្តីពីជីវប្រវត្តិបុគ្គល ឬរឿងបែបតថភាពនិយម ។
ខ.សច្ចៈតាមរយៈទីកន្លែងគឺសម្តៅទៅលើទីតាំងនៃដំណើរប្រព្រឹត្តទៅរបស់រឿងដែលទីតាំងទាំងនោះគឺមានពិតប្រាកដនៅក្នុងសង្គមដោយ មិនមែនកើតចេញពីការ ស្រមើស្រម៉ៃរបស់អ្នកនិពន្ធឡើយ ។ ឧទាហរណ៍ ៖ រាជធានីភ្នំពេញ ព្រះបរមរាជវាំង ភ្នំឧដុង្គភ្នំកង្រី ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈស្ទឹងអជ្ជរវត្តី ទន្លេសាប ។
គ.សច្ចៈតាមរយៈពេលវេលាគឺជាពេលវេលាដែលមានលក្ខណៈសច្ចៈពិតប្រាកដនៃការប្រព្រឹត្តទៅនៃដំណើររឿង ឬហេតុការណ៍ក្នុងសាច់រឿង សច្ចៈតាមរយៈពេលវេលាគឺមានលក្ខណៈនៃក្រឹត្យក្រម មិនអាចកែប្រែបាន ។ ឧទាហរណ៍ ៖ ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយលោកប៉ុលពត រដូវស្សាស្ថិរនៅក្នុងខែឧសភា ដល់ខែតុលាប្រជាកសិករនាំគ្នាធ្វើស្រែចម្ការ ។
ឃ. សច្ចៈតាមរយៈហេតុការណ៍គឺជាដំណើរហេតុការណ៍ ឬបញ្ហាដែលកើតមានពិតជាក់ស្តែងឥតក្លែងបន្លំ ។ ឧទាហរណ៍ ៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជានៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបង្ខំឱ្យចុះចោលផ្ទះសម្បែង...។ ប្រជាជនកម្ពុជារស់នៅ គ្មានសិទ្ធិសេរីភាពនិងត្រូវបង់ពន្ធដល់បារាំងសេស ក្នុងនាមជាប្រទេសនៅក្រោមអាណានិគម ។
ង. សច្ចៈតាមរយៈសកម្មភាព គឺជាការធ្វើសកម្មភាព ដែលមានពិតជាក់ស្តែងក្នុងសង្គម ។ ឧទាហរណ៍ ៖ ប្រជារាស្រ្តភូមិក្រាំងលាវ បានធ្វើសកម្មភាពប្រឆាំងនឹងពួកបារាំងសេស ។