Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ស្រឡាញ់ការងារបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុនព្រោះក្រុមហ៊ុនមិនបានស្រឡាញ់អ្នក អត្ថបទល្អៗដែលអ្នកធ្វើការងារ គួរអាន៖

គំនិតសម្រាប់បុគ្គលិកដែលកំពុងបំរើការងារប្រចាំសម្រាប់ជីវិត ទាំងថ្ងៃ ទាំងយប់អោយក្រុមហ៊ុនដោយស្រឡាញ់ក្រុមហ៊ុន ហើយត្រូវការរីកចម្រើនប៉ុន្តែបញ្ហា គឺនៅពេលណាឈឺ ឬមានបញ្ហាជីវិតកើតឡើងក្រុមហ៊ុន មិនមានតួនាទី នឹងមិនលូកដៃចូលជួយជ្រោមជ្រែងអ្នក ហើយព្រមទាំង នឹងរកមនុស្សថ្មីមកជំនួសអ្នកភ្លាមៗ ។ ប៉ុន្តែជាក្រុមគ្រួសារ មនុស្សស្រឡាញ់និងមិត្តភ័ក្តិដែលនឹងចូលមកជួយជ្រោមជ្រែងដល់អ្នក។

ដូចនោះ យើងទើបចង់ណែនាំអោយអ្នកស្រឡាញ់ការងាររបស់អ្នកបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុនដែលអ្នកធ្វើច្រើនខ្លាំងក្លាពេក។

ចូរបែងចែកពេលវេលា ហើយត្រឡប់មកផ្ទះអោយទៀងទាត់ពេលវេលា កុំបោះពេលវេលាពេញមួយជីវិតអោយជាមួយក្រុមហ៊ុនតែមួយគត់ ព្រោះហេតុផលដូចនេះ៖

១- ការងារ គឺជាអ្វីដែលធ្វើប៉ុនណា ក៏មិនមានថ្ងៃអស់(Never-ending process) ដល់អ្នកនឹងព្យាយាមធ្វើវាឱ្យអស់ទាំងយប់ ស្អែកឡើង អ្នកក៏នឹងត្រូវជួបការងារផ្សេងៗទៀត។

២- ការយកចិត្តទុកដាក់លើអតិថិជនឱ្យបានខ្លាំងរបស់អ្នក ជារឿងដែលល្អសម្រាប់ក្រុមហ៊ុន ប៉ុន្តែការយកចិត្ត
ទុកលើក្រុមគ្រួសារ និងមនុស្សស្រឡាញ់របស់អ្នកក៏សំខាន់ខ្លាំងដូចគ្នា ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះ
ដែលធ្វើបាន។

៣-នៅពេលដែលអ្នកមានសេចក្តីស្នេហា ឬ មានបញ្ហាជីវិតក្រុមហ៊ុន ប្រធាន, CEO, Director ឬ អតិថិជនដែល
ស្រឡាញ់បំផុតរបស់អ្នក មិនបានចាប់អារម្មណ៍ ដែលនឹងជួយជ្រោមជ្រែងអ្នកក្នុងរឿងជីវិតផ្ទាល់ខ្លួននោះទេ
ប៉ុន្តែអ្នកដែលជួយបានជានិច្ច គឺក្រុមគ្រួសារហើយនិងមិត្តៗរបស់យើង។

៤- ជីវិត មិនមែនគ្រាន់តែសម្រាប់ការងារ អតិថិជន ហើយមេកើយប៉ុណ្ណោះទេ ប៉ុន្តែការចូលក្នុងសង្គមសម្រាក បញ្ចេញកម្លាំងកាយ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតដូចគ្នា កុំបណ្តោយឱ្យជីវិតរបស់អ្នកទទេសូន្យ ក្រុមហ៊ុន មិនដែលបានគិត នឹងនៅខាងអ្នកក្រៅពីពេលវេលានៅធ្វើការងារអោយហើយ។

៥- ក្រុមហ៊ុន មិនបានមើលមនុស្សដែលធ្វើការងាររហូតដល់យប់ជ្រៅថា៖ ជាមនុស្សឧស្សាហ៍ព្យាយាមនោះទេ ប៉ុន្តែក្រុមហ៊ុនមើលមកអ្នក ថា ជាអ្នកបំរើការងារដែលមិនមានប្រសិទ្ធិភាព មិនអាចធ្វើការងារហើយក្នុងម៉ធ្វើ
ការងារបាន។

៦- ប្រសិនអ្នកមានការងារច្រើន ហើយត្រូវធ្វើរហូតដល់យប់ជ្រៅៗជាចាំបាច់ ព្រោះធ្វើមិនទាន់ កុំគិតថាក៏ព្រោះ
អ្នកអសមត្ថភាព ប៉ុន្តែក៏ព្រោះមកពីមេកើយរបស់អ្នកប៉ុណ្ណោះដែលអសមត្ថភាពក្នុងការគ្រប់គ្រង។

ពួកយើង ជាមនុស្ស មិនមែនគ្រឿងចក្រ ដូច្នេះក្នុងជីវិតរបស់យើង ត្រូវមានអ្វីច្រើនជាងនេះ មិនគ្រាន់តែធ្វើការងារឱ្យសម្រេច ដើម្បីប្រាក់ខែ មួយខែដដែលៗ។មិនថាអ្នក នឹងធ្វើការងារច្រើនប៉ុណ្ណា នឹងនៅរហូតដល់
យប់ជ្រៅប៉ុណ្ណា នៅពេលដល់ថ្ងៃដែលរាងកាយរបស់អ្នកថមថយកម្លាំង និងឈឺទៅធ្វើការងារលែងកើត នរណា
ពិតប្រាកដដែលនៅខាងយើង។

ដកដកស្រង់ faceface page



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login