ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រវត្តិវិទ្យា(6 years ago) ១.បក្សកុំមុយនីសបានអនុវត្ត ៨ ប្រការគឺ ៖ ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ លុបបំបាត់ផ្សារ លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ ហើយដកទុករូបិប័ណ្ណបដិវត្ថដែលបានបោះពុម្ភរួចហើយ ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយអោយទៅធ្វើស្រែចម្ភារតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួមម បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់ បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
ប្រវត្តិវិទ្យា(6 years ago) ២.បានជានៅកំឡុងទសវត្សឆ្នាំ៦០កម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអាមេរិច និងវៀតណាមខាងត្បូងពីព្រោះ ៖ • ប្រទេសកម្ពុជាកាន់នយោបាយអព្យាក្រឹត • សហរដ្ធអាមេរិចគ្រៀបសង្កត់ផ្នែកសេដ្ធកិច្ច និងហិរញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ធអាមេរិចរិះរកគ្រប់មធ្យោបាយអូសកម្ពុជាចូលប្លុកសេរី • ថៃឈ្លានពានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា៩លើក៕
ប្រវត្តិវិទ្យា(6 years ago) ៣.ប្រាសាទសំបូរព្រៃគុកកសាងឡើងក្នុងរជ្ជកាលស្តេច ឦសានវរ្ម័ន ទី១ ។ នៅក្នុងសតវត្សទី៧ (គ.ស ៦១៦-៦៣៥) នាសម័យចេនឡា ។
ប្រវត្តិវិទ្យា(6 years ago) ៤.កម្ពុជាយើងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៖ រក្សាបូរណភាពទឹកដី ពិភពលោកជួយការពារ ផ្តល់កំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ។
រិន ខែន ( RIN KHEN )(6 years ago) ក្បោះក្បាយល្អណាស់