Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                               សំណួរ

១. តើសេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្នែកលើវិស័យប៉ុន្មាន ?​ មានវិស័យអ្វីខ្លះ ?

២. តើរបបកម្ពុជាប្រជាធិបតេយ្យបានចែកចេញជាប៉ុន្មានវណ្ណៈ ? តើមានអ្វីខ្លះ ?

៣ . តើមានអំពើអមនុស្សអ្វីខ្លះ ដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា ?

៤. តើចំណុចណាខ្លះដែលបញ្ជាក់ថារបបនេះបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌និងប្រពៃណីជាតិ ?

៥. ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម ?

                                         ចម្លើយ

១. សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យ ៖

  • ឧស្សាហកម្ម
  • ពាណិជ្ជកម្ម
  • ទេសចរណ៍ ។

២. របបកម្ពុជាប្រជាធិបតេយ្យបានបែងចែកវណ្ណៈ ៖

  • ប្រជាជនចាស់ (មូលដ្ឋាន)
  • ប្រជាជនថ្មី (១៧ មេសា) ។

៣. អំពើអមនុស្សធម៌របស់ក្រហមមាន ៖

  • អោយធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៥ម៉ោងក្នុងមួយថ្ងៃ
  • ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល
  • បំបិទសេរីភាពក្នុងជីភាពរស់នៅ
  • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនុំជំរះក្តី
  • កំទេសវត្តអារាម និងវប្បធម៌
  • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង ។

៤. ចំណុចដែលបញ្ជាក់ថារបបនេះបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិគឺ ៖

  • បំបាត់វិស័យអប់រំ
  • បំបាត់សាសនា (កំទេចវត្តអារាម ផ្សំកលោកសង្ឃ)
  • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ
  • គ្មានការយកចិត្តទុកដាក់កេតនភណ្ឌជាតិ ។

៥. កម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមព្រោះ ៖

  • ប្រកាន់យករបបនយោបាយផ្តាច់ការ ខ្មៅងងឹត
  • ទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់
  • មេដឹកនាំមានចរិតជាតិនិយមជ្រុល
  • ប្រល័យពូជសាសន៍
  • បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់
  • បង្អត់អាហារ
  • បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
  • បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
  • ធ្វើទារុណកម្ម
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
  • លុបបំបាត់កម្មសិទ្ធិឯកជន
  • ធ្វើវិសុទ្ធកម្ម
  • ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា
  • មនោគមវិជ្ជាជ្រុលនិយម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login