Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:01

ក្រៅពីការលក់ប្រចាំថ្ងៃ នៅមានការផ្គត់ផ្គង់ផ្សេងទៀត ដែលលោក/លោកស្រីត្រូវគិតអាករលើតម្លៃបន្ថែមដូចជា ៖

ក. ការផ្គត់ផ្គង់ម្ហូបអាហារ ឬទំនិញផ្សេងទៀត ឱ្យដល់បុគ្គលិករបស់លោក/លោកស្រី ទោះបីជាក្នុងរូបភាពលក់ដោយបញ្ចុះថ្លៃ ឬឥតគិតថ្លៃក្តី ឬការលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ ។

ខ. ការលក់ទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្មដូចជា គ្រឿងសម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម យានយន្តសម្រាប់ធ្វើអាជីវកម្ម​ ។

គ. ការឱ្យជួល ឬឱ្យខ្ចីទំនិញទៅបុគ្គលម្នាក់ទៀត

ឃ. ការជូនអំណោយទៅមិត្តភក្តី ឬអ្នកតំណាងអាជីវកម្ម ។

ង. ការដកយកទំនិញទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់របស់លោក/លោកស្រីនិងគ្រួសាររបស់លោក/លោកស្រី ។

ច. កម្រៃដែលបានមកពីការលក់អ្វីមួយក្នុងនាមបុគ្គលផ្សេងទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login