Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១​​. មតិមួយពោលថា “ ការអប់រំជាមធ្យោបាយមួយដីសំខាន់ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងការកាត់បន្ថយភាពក្រីក្រ “ ។ ចូរពន្យល់​មតិខាងលើនេះ ។

២. មតិមួយពោលថា “ ខ្ញុំរៀនបានជានិច្ច ទោះបីខ្ញុំវ័យចាស់ជរាហើយក្ដី “ ។ តើអ្នកទស្សនៈយ៉ាងណាចំពោះមតិខាងលើ ?

៣. អ្នកចង់ធ្វើជាគ្រូបង្រៀន តើអ្នកបានត្រៀមលក្ខណៈសម្បត្តិដូចម្ដេចខ្លះ ដើម្បីក្ខាយជាគ្រូបង្រៀនដ៏ល្អក្នុងពេលអនាគត ?

៤. គេថា “ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅបានអាស្រ័យទៅលើការអភិវឌ្ឍធនធានមនុស្សដជាមុនសិន​ “ ។

ក. ចូរអ្នកកំណត់បញ្ញតិអភិវឌ្ឃធនធានមនុស្ស ។

ខ. ចូរអ្នកកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស គឺអភិវឌ្ឍខ្លួនឯងផងនិងអភិវឌ្ឍសង្គមជាតិផង ។

ចម្លើយ​

១. ការអប់រំជាមធ្យោបាយមួយហដ៏សំខាន់ ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការកាត់បន្ថយភាពក្រីក្រ ។

  • អប់រំ គឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាប់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស​ឬ ការអប់រំជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបសមនុស្សក្នុងភាពផ្សេងៗគ្នា ។
  • ធនធានមនុស្ស គឺជាប្រភពធនធានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ។ វិស័យអប់រំគឺជាវិស័យធំចម្បងមួយ ក្នុងចំណោមវិស័យនានាក្នុងកិច្ចកសាងសង្គមជាតិឆ្ពោះទៅរកការរីកចម្រើនរុងរឿងឈនទៅប្រទេសអភិវឌ្ឍព្រោះធនធានមនុស្សជាក្ដីសង្ឃឹមនិងសសរទ្រូងរបស់ប្រទេសជាតិ កើតចេញពីការអប់រំ មិនមែនកើតចេញពីអាទិទេពទេ ។ ប្រទេសមួយកង្ចះការអប់រំ គេថាប្រទេសនោះខ្វះការអភិវឌ្ឃបណ្ដាលមកពីមួលហេតុ ៖
  • ខ្វះធនធានមនុស្សសម្រាប់កសាង​និងការពារប្រទេសជាតិ “ មិនបានដាំក្នុងសាលាមិនអានផ្លែផ្កាក្នុងសហគមន៍ “
  • កើតមានអំពើអសីលធម៌ផ្សេងៗដួចជា អំពើហិង្សា ចោរកម្ម ជាដើម
  • បាត់បង់កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ប្រទេសជាតិ
  • អរិយធម៌របស់ជាតិធ្លាក់ចុះ
  • មិនអាចកើតមានស្មារតីសាមគ្គីភាព មនុស្សធម៌ អហិង្សា​ លទ្ធិប្រជាធិបតេយ្យ និងមិនអាចបង្កើតនូវការស្រលាញ់ថែរក្សា​ការពារអត្តសសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិ
  • មិនអាចអប់ផ្នែកផ្នែកសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពើមានសារសំខាន់នឹងផ​ល​ ប្រយោជន៍ ឬ ផលវិបាកកើតមានជាយហេតុ ។

       សរុបមកយើងឃើញថា ការអប់រំប្រាកដណាស់ក្នុងការរផ្ដល់សមត្ថភាព ចំពោះពលរដ្ឋគ្រប់រូប ដើម្បីក្លាយជាធនធានមនុស្ស ដើម្បីអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍសង្គមជាតិឆ្ពោះទៅរកកាត់បន្ថយភាំពក្រីក្របកដោយប្រសិទ្ធភាព ។

២. មតិមួយពោលថា “ ខ្ញុំរៀនជានិច្ច ទោះបីជាខ្ញុំវ័យចាស់ជាហើយក្ដី “ ។ ជាការពិតណាស់ការរៀនសូត្រ គឺមិនបានកំណត់ជាមនុស្សណាម្នាក់រៀនបានហើយមនុស្សម្នាក់ទៀតរៀនមិនបាននោះទេ ទោះបីពូកគេមានពណ៌សម្បុរខុសគ្នា ឋានៈខុសគ្នា ឬអោយខុសគ្នាក៍ដោយ ។

      ពាក្យថា “ រៀន “ គឺបានកើតមានចំពោះមនុស្សតាំងតែពីកំណើតមកម្លេះហើយវានៅតែបន្តរហូតដល់យើងរលត់សង្ហាផងដែរ ដែលយើងតែងនាំគ្នានិយាយថា រៀនហើយរៀនទៀត រៀនពេពមួយជីវិត ។ យើងឃើញជាទារកទើបនឹងកើតរៀនយំមុនគេបង្គស់ហើយវាចាប់ផ្ដើមរៀនសើច រៀននិយាយ រៀនដើរ រហូតដល់វ័យចូលរៀន​ ។ នៅផ្ទះគេរៀនរស់នៅជាមួយ​គ្នាជាមួយអ្នកដទៃ​រៀនប្រាស្រ័យទាក់ទងគ្នា ។ នៅពេលដែលគេបញ្ចាប់ការសិក្សា គេត្រូវរៀនរកការងារ​ដើម្បីរកប្រាក់ចិញ្ខឹមជីវិតគឺពេលនោះហើយដែលមនុស្សគិតថា ចំណេះដែលគេបានរៀននៅសាលា មិនគ្រប់គ្រាន់សម្រាប់គេនោះទេ គឺត្រួវរៀនពីអ្នកដទៃពីការរងារដែលគេកំពុងនឹងធ្វើ ដែលយើងហៅថា បទពិសោធន៍ ។ ដល់វ័យចាស់ជរាឬចូលនិវត្តន៍មានន័យថាមនុស្សផ្ដាច់ខ្លួនពីការងារ ប៉ុន្ដែមិនមែនផ្ដាច់ខ្លួនចេញពីអ្នកដទៃនោះទេ វ័យនេះហើយដែលមនុស្សត្រួវចេះចែករំលែកបទពិសោធន៍នឹងរៀនបទពិសោធន៍មនុស្សចាស់ផ្សេងទៀត​ ។​

      ដូចនេះមនុស្សតាំងពិបាកកំណើតត្រូវរៀនរហូតគឺត្រួវរៀនដើម្បីចំណេះដឹងរៀនចេះរស់នៅឲ្យចុះសម្រុង រៀនដើម្បីធ្វើការងារ ដកបទពិសោធន៌ចែករំលែកបទពិសោធន៌ ។

៣. លក្ខណៈសម្បត្តិដើម្បីក្លាយខ្លូនជាគ្រូបង្រៀនដ៍ល្អនៅពេលអនាគតដូចខាងក្រោម ៖

  • កាយសម្បទា សុខភាពល្អរហ័សហួនឈ្លាសវៃ រឹងមំា
  • ចំណេះដឹង មានចំណេះដឹងទូទៅបានទូលំទូលាយ ចំណេះផ្នែកវិជ្ជាជីវៈនិងចំណេះផ្នែកវិទ្យាសាស្រ្ដទៀតផង​
  • ស្ច័យសិក្សា ស្រាវជ្រាវជាប់ជានិច្ចនិងមានឥរិយាបទល្អត្រឹមត្រូវ
  • សិលធម៌ មានសីលធម៌នៅលល្អ គុណធម៌ជឿនលឿន
  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • មានមនសិការជាតិ សាមគ្គីភាព ឯករាជ្យភាព និងគតយុត្តិធម៌
  • មានបទពិសោធន៌ រស់នៅក្នុងសង្គមល្អ  ។

      សរុបមកក្នុងនាមខ្ញុំបាទនឹងក្លាយទៅជាគ្រូបង្រៀនដ៏ម្នាក់នាពេលអនាគតខ្ញុំបាទត្រៀមខ្លួនជាស្រេច ជាធនធានមនុស្សមួយរូបប្រកបដោយសមត្ថភាពសម្រាប់សង្គមជាតិ ។

៤​​. ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅបានអាស្រ័យលើកអភិវឌ្ឍធនធានមនុស្សជាមុនសិន ។

    . ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អ ត្រូវមានគំនិតអប់រំ៤ ប្រការគឺ ៖

  • ការបណ្ដុះបណ្ដាលនៅបញ្ញាស្មារតី ការទាក់ទងនឹងការត្រិះរិះបិចារណចេះថ្លឹងថ្លែងវែកញែកបណ្ដាលចំណេះវិជ្ជានានា គួបផ្សំជាមួយសីលធម៌ គុណធម៌ សង្គមពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតសិ្នទ្ធទៅនឹងប្រព័ន្ធខួរក្បាល (ចំណេះដឹងទូលាយ​ បច្ចេកវិទ្យាទំនើប មានចំណេះធ្វើនិងបទពិសោធការស្រាវជ្រាវ គោរពសិទ្ធិទៅនឹងប្រព័ន្ធខួរក្បាល ( ចំណេះដឹងទូលាយ បច្ចេកវិទ្យាទំនើប មានចំណេះធ្វើ និងមានមនសិការជាតិ សាមគ្គីល្អ​ គតិយុត្តិធម៌ រហ័សរហួន ឈ្លានវៃ ) ។
  • ការបណ្ដុះបណ្តាលនូវផ្លួវចិត្តគំនិត ឆន្ទៈមោះមុត ប្រយុទ្ធយ៉ាងអង់អាចក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ទប់ទល់នឹងសកម្មភាពអសកម្ម ស្ដែងចេញជាស្មារតីសាមគ្គីជាតិ អហិង្សា បង្កើតបាននូវការស្រលាញ់ ថេរក្សាការពារនូវអត្តសញ្ញាណជាតិដែលជាព្រលឹងជាតិមាតុភួមិ ។
  • ស្នាដៃដែលជាទេពកោសល្យរបស់បុគ្គលគ្រប់រូប គឺជាកោសិការបស់សង្គមជាតិ ៖ បុគ្គលម្នាក់ៗត្រួវតែធ្វើអ្វីដែលជាគុណប្រយោជន៍ដល់សង្គមខ្លួន “ រស់មិនទម្ងន់ផែនដី “ ។ មិនប្រកាន់វណ្ណៈឋានៈពណ៌សម្បុរនិន្មាការ​ នយោជន៍ ជំនឿសាសនា ស្ថាបនិកដ៏សកម្ម ក្នុងការកសាងនូវប្រវត្តិសាស្រ្ដរបស់សង្គមជាតិ ។
  • អប់រំនិងបណ្ដុះបណ្ដាលលើកាយសម្បូទា សុខភាពអនាម័យ ៖ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈហូបស្អាត ផឹកស្អាត រស់នៅស្អាត នាំឲ្យទទួលបាននូវសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លានវៃ នាំឲ្យអភិវឌ្ឍប្រទេសជាតិបានជឿនលឿន ។

ខ. យោងទៅតាមទៅការកំណត់បញ្ញតិ្ដអភិវឌ្ឍធនធានមនុស្សខាងលើ យើងអាចនិយាយបានថា ការអភិវឌ្ឍធនធានមនុស្សគឺជាការអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍសង្គមជាតិផង ។

     គោលដៅនៃការអភិវឌ្ឍខ្លួនឯងគឺចង់បានការអប់រំប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ តាំងពីកត្តាបុគ្គលឡើងទៅ គឺស្របតាមនិន្នាការសង្គមនិងមានកាយសម្បទារឹងមំាមួន និងប្រាជ្ញាស្មារតីខ្ពស់ នោះមនុស្សម្នាក់ៗនឹងអាដឹកនាំខ្លួនឯង ឈានទៅដល់ការអភិវឌ្ឍលើសង្គមគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូលឲ្យរីកចម្រើនជានិច្ចកាលតទៅ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login