Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម ?

២. ដូចម្តេចដែលហៅថាការផ្គត់ផ្គង់ជាប់អាករ ?

៣. តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ ?

៤. ដូចម្តេចដែលហៅថាអាករលើធាតុចេញ ?

៥.  តើអត្រាអាករលើតម្លៃបន្ថែមមានប៉ុន្មាន ?

ចម្លើយ

១. អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល​។ ការប្រកបអាជីវកម្មទាំងនេះត្រូវជាប់អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ ៖

- ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា

- ធ្វើឡើងដោយបុគ្គលជាប់អាករ

- ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់ពង្រីកអាជីវកម្ម

- គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា ០% ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គង់មិន ជា​ប់អាករហៅថា  ការផ្គត់ផ្គង់ជាប់អាករ ។ បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គត់ជាក់អាករលើ តម្លៃបន្ថែម ។ ការផ្គត់ផ្គង់ត្រូវនៅក្រៅដែលអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ

- ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អា​ករ

- មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម ។

២. ប្រសិនបើលោក/លោកស្រីកំពុងធ្វើអាជីវកម្មទំនិញ ( ធ្វើការផ្គត់ផ្គង់ទំនិញ) ឬប្រសិនបើលោក/លោកស្រី បំពេញការងារអ្វីមួយដល់បុគ្គលផ្សេងទៀត ហើយបានទទួលការទូទាត់សម្រាប់ការងារនោះ  ( ធ្វើការផ្គត់ផ្គង់សេវា ) មានន័យថាលោក/លោកស្រីកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ ។

          សរុបសេចក្តីទៅ អ្វីៗដែលលោក/លោកស្រីបានធ្វើតាមមធ្យោបាយអាជីវកម្មគឺជាការផ្គត់ផ្គង់ជាប់អាករ មិនមែនសំដៅតែអ្វីដែលលោក/លោកស្រីអនុវត្តក្នុងអាជីវកម្មប្រចាំថ្ងៃនោះទេ។

៣. ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើត​ម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/លោកស្រីអាច ស្នើសុំជាឥណទាន ។

+ ការផ្គត់ផ្គង់មិនជាប់អាកររួមមាន ៖

  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យ គ្លីនិក សេវាខាងវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិនការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាស់ខ្លួនដែលរួចពន្ធគយ
  • សកម្មភាពមិនស្វែងរកចំណេញ ដើម្បីបំរើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៤. ដែលហៅថាអាករលើធាតុចេញគឺជាអាករលើតម្លៃបន្ថែម ដែលលោក/លោកស្រីកំណត់លើអតិថិជនក្នុងពេលដែល លោក/លោកស្រីជាបុគ្គលជាប់អាករធ្វើការផ្គត់ផ្គង់ជាប់អាករ ។

៥. អត្រាអាករលើតម្លៃបន្ថែមមានអត្រាពីរគឺ អត្រាស្តង់ដា (១០ភាគរយ) និងអត្រាសូន្យ(០ភាគរយ)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login