សំណួរ
១. ក. គ្រួបង្រៀនជាវិស្វករនៃព្រលឹង ។ ចូរបកស្រាយពន្យល់ ។
ខ. តើគ្រូបង្រៀនមានភារកិច្ចអ្ចីខ្លះ ? ចូរបកស្រាយពន្យល់ ។
២. ក. អ្វីទៅដែលហៅថា “ មាតុប្រទេស “ ? ក្នុងនាមជាយុវជនខ្មែរ តើប្អូនត្រូវបណ្ដុះគំនិតស្នេហាជាតិ និងជាតិនិយមដូចម្ដេចខ្លះ ?
ខ. ក្នុងនាមអ្នកជាបេក្ខជនប្រលង ជ្រើសរើសមុខវិជ្ជាជីវៈគ្រូបង្រៀន តើអ្នកយល់យ៉ាងដូចម្ដេចខ្លះ ដើម្បីឲ្យក្លាយខ្លូនជាពលរដ្ឋល្អ យុវជនល្អ ជាទំពាំងស្នងឬស្សី ស្ថិតនៅក្នុងក្ដីសង្ឃឹមរបស់ប្រទេសជាតិទៅអនាគត ?
ចម្លើយ
១. ក. គ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះគ្រូបង្រៀនជាអ្នកកសាដធនធានមនុស្ស ។
វិស្វករនៃព្រលឹង វិស្វករ+ព្រលឹង
- វិស្វករ គឺជាអ្នកឲ្យសម្រេចពលរដ្ឋ ( ពលកម្មរូបរាងកាយ និងខួរក្បាល )
- ព្រលឹង គឺជាវិញ្ញាណដែលមិនចេះបាត់បង់ ។
ដូចជាវិស្វករនៃព្រលឹង គឺជាអ្នកធ្វើឲ្យបញ្ញាញាណមានរីកចម្រើនឈ្លាសវៃ ។
វិស្វករនៃព្រលឹង គឺជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីរបស់មនុស្សជាតិជាអ្នកចង្អុលបង្ហាញ សេចក្ដីសុខ និងការរីកចម្រើន ក្នុងជីវភាពរបស់មនុស្សជាតិ ។
- គ្រូបង្រៀនជាគ្រួពេទ្យសម្រាប់ព្យាបាលរោគល្ងង់ខ្លៅរបស់មនុស្សជាតិទូទៅ
- គ្រូបង្រៀនជាឃ្លំាងនៃបញ្ញាញាណរបស់មនុស្សនិងជាអ្នកកសាងគ្រឹះនៃជីវិតតបស់មនុស្ស
- គ្រូបង្រៀនជាជនគំរូនៅក្នុងសង្គម សម្រាប់មនុស្សជាតិយកគំរូតាម ។
ខ. ភារកិច្ចរបស់គ្រូបង្រៀនមាន ៥ ប្រការគឺ
១. ត្រៀមមុនពេលបង្រៀន
- ត្រៀមមេរៀនសម្រាប់បង្រៀន
- ស្រាវជ្រាវឯកសារនានា
- ត្រៀមសំណួរចម្លើយជាមុន
- ធ្វើកិច្ចតែងការបង្រៀនឲ្យទៀតទាត់ មានលក្ខណៈទំនើប
- ត្រៀមរៀបចំសម្ភារឧបទេសសម្រាប់ការបង្រៀន
- ជ្រើសរើសវិធីសាស្រ្ដតាមពេលវេលា
២. ដឹកនាំការរៀនសូត្ររបស់សិស្ស ដោយបង្រៀនឲ្យបានត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា គោរពគោរពនយោបាយរបស់រាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានល្អនូវបទបញ្ជារបស់ថ្នាក់លើ ។
៣. លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព ក្នុងថ្នាក់សាលានិងសង្គម ។
៤. វាយតម្លៃលើកិច្ចការឲ្យបានត្រឹមត្រូវដោយដាក់កិច្ចការឲ្យសិស្សធ្វើនិងផ្ដល់បទពិសោធន៍ឲ្យសិស្សរក្សាសាមគ្គីភាពព្រមទាំងទំនាក់ទំនងល្អជាមួយសិស្ស ។
៥. ស័្វយសិក្សាពេញមួយជីវិតដើម្បីក្លាយជាគ្រួដែលមានលក្ខណៈវិទ្យាសាស្រ្ដ និងមានចំណេះដឹងទូលំទូលាយ ។
២. ក. អត្តន័យ “ មាតុប្រទេស “
- មាតុ ៖ កំណើត
- មាតុប្រទេស ៖ គឺជាតិជាទីស្រលាញ់ ជាប្រទេសកំណើតដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្ខួនតាំងពីកំណើតមកម្លេះ ។
បណ្ដុះគំនិតស្នេហាជាតិ
- គឺស្នេហាមាតុភូមិ ស្នេហាទឹកដី ភ្នំ ទន្លេ ព្រៃព្រឹក្សា សម្បត្ដិវប្បធម៌ដែលខ្លួនធ្លាប់ស្គាល់ថាជារបស់ខ្លួនពិត ។
- បណ្ដុះគំនិតដល់កុមារយុវជន អប់រំពួកគេឲ្យ ស្រលាញ់ទឹកដី ភូមិកំណើតរបស់គេគ្រប់ៗគ្នា ។
- អប់រំពួកគេឲ្យមានចំណង់ចំណង់ចិត្តចង់រស់នៅក្នុងស្រុកកំណើតដែលមានអនុស្សាវរីយ៍រាប់មិនអស់ ដែលពូកគេពុំអាចបំភ្លេចបាន ដែលជាប់ទាក់ទងនឹងទីកន្លែង និងលក្ខខណ្ឌភូមិសាស្រ្ដរបស់ពួកគេ ។
- បណ្ដុះមនោសញ្ចេតនាឲ្យពួកគេស្រលាញ់ មាតុភូមិ ភាសា អក្សរសាស្រ្ដ អក្សរសាស្រ្ដ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អរបស់ខ្លូន ។
- អប់រំពួកគេឲ្យស្រលាញ់សម្បត្តិវប្បធម៌ធម្មជាតិនិងស្គាល់ពីតម្លៃនិងការពារសម្បត្តិវប្បធម៌ទាំងនោះ
- អប់រំឲ្យមានមនសិការផ្នត់គំនិតស្រលាញ់ពលកម្មហ៊ានពលលើជីវិតដើម្បីប្រទេសជាតិ ។
បណ្ដុះគំនិតជាតិនិយម
- ស្រលាញ់ជាតិខ្លួន ស្រលាញ់ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដទឹកដី
- មានគំនិតច្នៃប្រឌិត កសាងខ្លួនកសាងប្រទេសជាតខ្លួនឲ្យក្លាយទៅជានិតិរដ្ឋ ពោលគឺប្រទេសដែលមានអរិយធម៌ខ្ពស់
- អប់រំឲ្យគុណសម្បត្តិជាអ្នកសេ្នហាជាតិ
- ត្រូវបំពេញវីរសកម្មភាពដើម្បីប្រកបដោយសមត្ថភាពខ្ពស់
- ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍របស់ជាតិ
- រាល់គ្រប់សកម្មភាពត្រូវស្ថិតនៅក្នុងអំពើដែល បង្កន់នួវសីលធម៌ គុណធម៌ខ្ពស់ ដោយការស្រលាញ់ កិត្តិយសកេរិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិ និងលុយកាក់
- បង្កើតឲ្យមានវិចារណញ្ញាណ ដោយនឹកជាប់ជានិច្ចនូវអត្តសញ្ញាណជាតិព្រលឹងជាតិ ឧត្តមគតិជាតិ មោទនភាពជាតិ ។
រួមសេចក្តីមកចំណុចទាំងអស់នេះទើបនាំទៅរកការស្រលាញ់ ការពាររក្សាជាតិបានយ៉ាងប្រាដក ។
ខ. ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ យុវជនល្អជាទំពាំងស្នងឬស្សីស្ថិតក្នុងក្ដីសង្ឃឹមរបស់ប្រទេសជាតិយើងត្រូវ ៖
- យុវជន មនុស្សដែលកំពុងលូតលាស់ខាងកាយ សម្បទា និងបញ្ញាញាណ ។
- ទំពាំងស្នងឬស្សី ពន្លកដែលត្រូវក្លាយជាដើមឬស្សី
- យុវជនជាទំពាំងស្នងឬស្សី
- យុវជនជាពលរដ្ឋត្រូវបន្ដវេនពីមនុស្សបាស់
- ទំពាំងល្អក្លាយជាពលរដ្ឋល្អ ព្រោះមានការថែរក្សា ថែទាំល្អ ។
យុវជនល្អក្លាយជាពលរដ្ឋល្អត្រូវមាន
- មានចំណេះវិជ្ជា
- មានសីលធម៌ល្អ
- មានចំណេះផ្នែកវិទ្យាសាស្រ្ដ បច្ចេកទេស
- គោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិតេយ្យ
- មានមនសិការជាតិ
- ត្រូវថែរក្សាសុខភាពឲ្យបានល្អ
- មានសាមគ្គីភាព អត់អោនឲ្យគ្នាទៅវិញទៅមក ។
- ល្បិចនិងវិធីសាស្រ្ត ដើម្បីផ្តល់ចំណេះ និងអប់រំដល់យុវជន ដើម្បីក្លាយជាពលរដ្ឋល្អគឺ ៖
- ស្រាវជ្រាវនូវឯកសារថ្មីៗ ដើម្បីផ្តល់ចំណេះដឹងឲ្យសិស្ស
- ត្រូវមានបទពិសោធល្អៗ
ដូចនេះ យុវជនល្អជាយុវជនដែលមានប្រយោជន៍ជាទីសង្ឃឹមនិងជាសសរទ្រូងរបស់ប្រទេសជាតិ ។