Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

  • សំនួរ​

១​.ចូរនិយាយពីទំនាក់ទនង់រវាងពណ៌ទាំ៣ នៃទង់ជាតិ និងពាក្យ(ជាតិ សាសនា ព្រះមហាក្សក្រ) នៃព្រះរាជាណាចក្រកម្ពុជា ?

​.​ចូរឲ្យអន្ថន័យនិងសារៈសំខាន់នៃទង់ជាតិ ភ្លេង និងសញ្ញាជាតិ​ ?

៣ .តើទង់របស់ព្រះពុទ្ធសាសនាចាប់បង្ហូតនៅក្នុងប្រទេសកម្ពុជាយើងតាំងបីពេលណាមក ? ទង់នេះ​មានប៉ុន្មានពណ៏ ? ពណ៏អ្វីខ្លះ ?

៤ . តើទិវាអក្ខរកម្មអន្តរជាតិក្នុងព្រហរាជាណាចក្រកម្ពុជាបានធ្វើឡើងនៅថ្ងៃ ទី ខែ​ ឆ្នាំ ណា ? នៅកន្លែង ណា ? ហើយប្រធានបទអ្វី ?

៥ . តើសិទ្ធិស្តីពីសិទ្ធស្រ្តីនៅកម្ពុជាធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា ? នៅ ទីណា ?

ចម្លើយ

១ .​ពណ៏ទាំង​បីទង់ជាតិរបស់ព្រះរាជាណា​​ចក្រកម្ពុជាគី ៖

  • ពណ៌ក្រហម តំណាំងអោយជាតិ(ប្រជារាស្រ្ត)
  1. ពណ៌ស (រូបកំពូលប្រសាទទាំង៣ )តំណាងសាសនា​

ពណ៌ខៀវតំណាងឲ្យ​ព្រះមហាក្សក្រ

ដូចនេះទង់ជាតិទាំងមូលមានខ្លឹមសារស្របគ្នា និងពាក្យជាតិសាស​នាព្រះមហាក្សក្រ ។

. ជាធម្មតាជាតិណាៗក៏ដោយសុទ្ធតែមានទង់ជាតិ ភ្លេងជាតិ និងសញ្ញាណជាតិ ព្រោះទាំងនេះវាមានសារៈសំខាន់ ។

  • ទង់ជាតិ

អន្ថន័យបង្ហាញឲ្យឃើញជាតិសាសន៏មួយ ឬ ប្រទេសមួយ​​។ ទង់ជាតិជាំនិមិត្តរូបនៃជំនឿបទពិសោធន៏ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ។

   សារៈសំខាន់បង្ហា​​ញពីជំនឿ និងបំណង់ប្រា​ថ្នា ដ៏ជ្រាវជ្រៅរបស់ប្រជាពលរដ្ឋចំពោះជាតិ ។

  • សញ្ញាណជាតិ

អន្តន័យបង្ហាញពីអំណាច និងយុត្តិធម៌នៃអរិយធម៌ខ្មែរ ដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្រ្ត​នៅជុំវិញព្រះរាជបល័្លង្គនិងព្រះមហាក្សក្រព្រមទាំងបង្ហាញពីជំនឿ និង បំណង់ប្រាថ្នាដ៏ជ្រាវជ្រៅរបស់​ប្រជាពលរដ្ឋខ្មែរក្នងការគោរពចំពោះព្រះមហាក្សក្រ ។ សារៈ​សំខាន់បង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៏មួយមានអត្តសញ្ញាណជាតិរបស់ខ្លួន មានអធិបតេ​យ្យភាពមិនចំណុះជាតិសាសន៏ណាមួយឡើយ​។

៣ . ទង់ព្រះពុទ្ធសាសនាបានចាប់បង្ហូតនៅ​កម្ពុជាក្រោយពេលដែលសម្តេចព្រះសង្ឃរាជជួនណាត និមន្តមកប្រជុំមហាសន្តិបាតប្រមុខដីកនាំសង្ឃពុទ្ធសាស​នាទូទាំងពិភពលោក​នៅប្រទេសឥណ្ឌានាឪកាសបុណ្យពាក់កណ្តាលសាស​នាក្នុងពុទ្ធសករាជ ២៥០០(គ.ស ១៩៥៧)​។

ទង់នេះមាន៦ពណ៏​៖​

    ១ . រស្មីពណ៏ខៀវ​ . ជាតំណាងព្រះអង្គ​ កាលទ្រង់​សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្តកាលនោះព្រះឥន្រ្ទាធិរាជបាននិមិ្មតខ្លួនជាព្រាហ្មចាស់ម្នាក់ចូលមកសុំព្រះនេត្រព្រះអង្គទាំងគូរ ។ ព្រះអង្គឆ្គៀលព្រះនេត្រទាំងគូរអោយទៅឥន្ទ្រព្រាហ្មណ៍ ។

      ២ . រស្មីពណ៌លឿង . ជាតំណាង​ព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្ត ។ កាលនោះព្រះឥន្រ្ទាធិរាជបាននិមិ្មតខ្លួនដោយយក្សធ្វើជាមាស ។វិនិបណ្ឌិតបានអារសាច់ខ្លួនឲ្យជាមាសដើម្បីដំផែជាមាសបិទព្រះពុទ្ធរូប ។

       ៣ . រស្មីបណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះមានពស់មួយ ប្រកបដោយពីសជាពន្លឺបានចឹកមាតាព្រះអង្ក ។ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូកយកបេះដូងមមកផ្សំថ្នាំព្យាបាលមាតាឲ្យគង់ជីវិត ។

        ៤ .រស្មីពណ៌ស​ ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាព្រះបាទវេស្សន្តរ កាលនោះព្រះអង្គបានប្រទានដំរីមង្គលមួយជាសត្វសំរាប់រាជ្យដ៏មានអវះយវះសសុទ្ធដល់ពួកព្រហ្មណ៍កលិង្គរដ្ឋ ។ ពួកអ្នកនគរជេតុត្តរខឹងហើយបំបរបង់ព្រះអង្គឲ្យទៅនៅវង្គតបពិត ។

          ៥ . រស្មីពណ៍ហង្សបាត ជាតំណាងព្រះអង្គកាលទ្រង់សោយ​ព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គត្រូវយក្សចាប់យកបានព្រះអង្គទ្រង់អារសាច់ឲ្យយក្សបរិភោគជំនួសជីវិតមាតា ជាជ្ជាធរ ។

          ៦ . រស្មីពណ៍ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត ។ ព្រះអង្គមានព្រះតម្លាសន្ធាចង់បំពេញទាន ។ គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក ។ទន្សាយសោមបណ្ឌិតបានលោតចូលភ្លើង ដើម្បីចំអិនសាច់ព្រះអង្គឲ្យដល់ព្រហ្មណ៍ដែលជាឥន្រ្ទាព្រាហ្មណ៍នោះបរិភោគ ។

៤​. ទិវាអក្ខរកម្មជាតិនិងអន្តរជាតិបានធ្វើឡើងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១១ ។​​នៅវិទ្យាល័យព្រែកព្នៅ​ ។ ស្ដីពីប្រធាន​បទ(អក្ខរកម្មគ្រឿងញៀន ) ។

៥ . សិទ្ធិស្តីពីសិទ្ធស្ត្រីនៅកម្ពុជាធ្វើឡើងនៅថ្ងៃទី ៦ ដល់ ខែកញ្ញា ឆ្នាំ ២០១១ ។ នៅសណ្ឋាគារកុងតង់ទីណ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login