គោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព គឺ ដើម្បីលើកកម្ពស់និង ជម្រុញចលនាការពារ សន្តិសុខសណ្តាប់ ធ្នាប់សារធារណក្នុងប្រទេសកម្ពុជា ហើយដែលស្ថិតក្នុង ៖
ក. គោលបំណងនិង សំណូមពរ
- បន្តកសាង និងពង្រីងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់នៅក្នុងទូទាំងប្រទេសដើម្បីបង្ក ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឈានទៅបង្កើនល្បឿន នៃកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋឲ្យ កាន់តែប្រសើរថែមទៀត ។
- បំផុសឲ្យមានកិច្ចសហការចូលរួមជាមួយ សមត្ថកិច្ចពីគ្រប់ទីកន្លែង តាមរយៈសមាសភាគ ផ្សេងៗក្នុងជួររដ្ឋាភិបាល គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកសាងបានជាកម្លាំងសរុប វិធីសរុបមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ ភុមិឃុំមានសុវត្ថិភាព ។
ខ .លក្ចណៈសម្បត្តិភូមិឃុំមានសុវត្តិភាព គឺមាន៥ យ់ាងគឺ ៖
- គ្មានសកម្មភាព លួចឆក់ប្លន់គ្រប់ប្រភេទ
- គ្មានការផលិត និង ចែកចាយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអាណាចារ ការជួនដូរស្រ្តី និងកុមារ ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ
- គ្មានក្មេងទំនើង បងធំ បងតូច
- គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។