អាស៊ានមានគោលការណ៍ដូចតទៅ ៖
- គោរពឯករាជ្យ អធិបតេយ្យភាព សមភាពបូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់
- ចូលរួមបប្តេជ្ញាចិត្តនឹងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់
- បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈ ដែលមិនសមស្របតាមច្បាប់អន្តរជាតិ
- ប្រកាន់យកដំណោះស្រាយជម្លោះដោយសនិ្តវិធី
- មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន
- គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងការរដឹកនាំអត្ថិភាពជាតិរបស់ខ្លួនដោយពុំមានការជ្រៀតជ្រែតពីខាងក្រៅការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ
- លើកកម្ពស់ការពិគ្រោះយោបល់ លើបញ្ហាធ្ងន់ធ្ងរទាំងឡាយណា ដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍របស់អាស៊ាន
- ប្រកាន់នូវនីតិរដ្ឋអភិបាលកិច្ចល្អគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញ
- គោរពសេរីភាពជាមូលដ្ឋានលើកស្ទួយ និងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុតិ្តធម៌សង្គម
- លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់យល់ព្រម
- មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ានឬឱ្យតួអង្គដទៃៗទៀតដែលពុំមែនជារដ្ឋគំរាមកំហែង ដល់អធិបតេយ្យភាពបូរណភាពទឹកដី ឬស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយរបស់រដ្ឋប្រជាជនអាស៊ាន
- គោរពវប្បធម៌ (Cultures) ផ្សេងៗគ្នា ភាសា (Languages)និងសាសនា(Religions)របស់ប្រជាជនអាស៊ានដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯករាជ្យក្នុងពហុភាព ភាពជាស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងនយោបាយសេដ្ឋកិច្ចសង្គម និងវប្បធម៌ក្រៅតំបន់ដោយរក្សាការចូលរួមដ៏សកម្មការសម្លឹងមើលឆ្ពោះទៅខាងក្រៅភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង
- ប្រកាន់ខ្ជាប់នូវវិធានការ ពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមាន ឆ្ពោះទៅលុបបំបាត់របាំងទាំងស្រុង សម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ
- អ្នករាជការ មានរបបឈប់សម្រាកច្បាស់លាស់ និងអនុគ្រោះដល់អ្នកមានជំងឺដើម្បីបានឈប់សម្រាកព្យាបាល ដោយមិនកាត់ចាត់តាំងការសួរសុខទុក្ខ ជួយឧបត្ថម្ភមានជំងឺ ដើម្បីជាការលើកទឹកចិត្ត ។