សំណួរ
១. តើការអប់រំបែងចែកជាប៉ុន្មានភូមិសិក្សា និងប៉ុន្មានប្រភេទ ?
២.តើអនក្ខរភាពផ្ដល់ផលវិបាលដល់បុគ្គល និងសហគមន៍យ៉ាងដូចម្ដេច ?
៣. តើសិទ្ធិរបស់មនុស្ស ត្រូវបានកំណត់ដោយស្ថាប័នអ្វីខ្លះ ?
៤. តើការរៀបចំគ្រួសារមានលក្ខណៈខុសគ្នាអាស្រ័យលើកត្តាអ្វីខ្លះ ?
៥. តើនៅក្នុងសង្គមតើគ្រួសារមានសារៈសំខាន់ យ៉ាងដូចម្ដេចខ្លះ ?
ចម្លើយ
១. ការអប់រំបែងចែកជា៣ភូមិសិក្សាដូចជា ៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តតសិក្សា និង២ ប្រភេទគឺចំណេះដឹងទូទៅ និបងជំនាញវបច្ចេកទេសវិជ្ជាជីវៈ ។
២. អន្ដរភាពផ្ដល់លផលវិបាកដល់បុគ្គល និងសហគមន៍មានដូចជា ៖
ចំពោះខ្លួនឯង 
	- បាត់បង់ម្ខាស់ការក្នុងការរស់នៅ
 
	- ពិបាកនឹករកការងារធ្វើ
 
	- ការងារប្រើកម្លាំងច្រើនតែបានកម្រៃតិច
 
	- អាចឈី មានអំពើហិង្សាក្នុងគ្រួសារ
 
ចំពោះសហគមន៍
	- ខ្វះធនធានក្នុងការកសាងប្រទេស
 
	- បាត់បង់ភាពម្ចាស់ក្នុងសហគមណ៍
 
	- សេដ្ឋកិច្ចទន់ខ្សោយ
 
	- និងប្រទេសជាតិធ្លាក់ក្នុងអាណានិគម
 
៣. សិទ្ធិរបស់មនុស្សត្រូវបានកំណត់ដូចខាងក្រោម
	- សិទ្ធិជាមូលដ្ឋាន ប្រជាពលរដ្ឋត្រូវបានគេផ្ដល់សិទ្ធិជាមូលដ្ឋានសំខាន់ ។ សិទ្ធិនេះគឺត្រូវបានការពារឬ ថែរក្សាដោយការគ្រប់គ្រងរបស់រដ្ឋ ។
 
	- សិទ្ធុនៃអង្គការសង្គម អង្គការសង្គមជាច្រើននៅក្នុងរដ្ឋមានសិទ្ធិផ្ទាល់របស់ពូកគេក្នុងបង្កើតអង្គសង្គម ដែលជាធាតុសំខាត់នៃជីវភាពសង្គម ។ ជាធម្មតារដ្ឋមិនអាចរំលោភទៅលើសិទ្ធិនៃសង្គមទាំងនេះបានឡើយ ។
 
	- សិទ្ធិដោយយោងទៅតាមប្រពៃណីទំនៀមទំលាប់ ជាទូទៅរដ្ឋមិនអាចជ្រៀតជ្រែក លើទំនៀមទំលាប់ប្រពៃណី និងធានាសិទ្ធិនេញត្រូវបានធានាដោយរដ្ឋ ។
 
	- រដ្ឋធម្មញ្ញរបស់រដ្ឋ  រដ្ឋធនុញ្ញរបស់រដ្ឋត្រូវបានកំរិតយ៉ាងតឹងរឹងទៅលើរដ្ឋ ។ សិទ្ដិរបស់ប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យផ្ដាច់ការ និងរដ្ឋធនុញ្ញផ្សេងៗគឺមានលក្ខណៈផ្សេងគ្នាទាំងអស់
 
	- លក្ខខ័ណ្ឌអន្ដរជាតិ គឺ រដ្ឋទាំងអស់ដែលបានចុះកិច្ចសន្យាជាមួយស្ថាប័នអន្ដរជាតិ ថាគោរពសិទ្ធិមនុស្ស ។
 
៤. ការរៀបចំគ្រួសារមាន លក្ខណៈខុសគ្នាអាស័្រយលើកត្តាដូចជា ៖
	- ភាពជាសកលរបស់គ្រួសារ គ្រួសារត្រូវបានគេរកឃើញថាមាន គ្រប់សង្គមទាំងអស់ក្នុងផងដែរគ្រួសារនីមួយៗបានធ្វើសង្គមនីយកម្មដល់សមាជិកជំនាន់ក្រោយរបស់ពួកគេហើយបានធ្វើឪ្យមានការវិវត្តន៍រីកចំរើនឥតឈប់ឈរ ។
 
	- ផ្អែកលើការយល់ចិត្តគ្នា គ្រួសារជាឯកកត្តាសំខាន់របស់សង្គមដូច្នោះ ហើយឪពុកម្ដាយមានកត្តាសំខាន់របស់ជាអាណាព្យាបាលដល់កូនហើយពួកមានទំនាក់ទំនង់គ្នាយ៉ាងជិតយ៉ាងជិតសិទ្ធិ និងរស់នោប្រកបដោយយោគគ្នារឹងមាំ
 
	- ឥទ្ធិពលនៃការអប់រំ នៅពេលដែលសមាជិកនៅក្នុងគ្រួសារមានការអប់រំបានល្អធ្វើឪ្យគេ អាចមានការរស់នៅតាមភាពជាចេះដឹង ។
 
	- ទំហំគ្រួសារ 
 
	- ទីតាំងគ្រួសារនៅក្នុងរចនាសម័្ពន្ធសង្គម មានន័យថាប្រើគ្រួសារណារស់នៅក្នុងរចនាសម្ព័ន្ធណាមួយនោះគេរៀបចំខ្លួនតាមនោះ ។
 
	- ការទទួលខុសត្រូវក្នុងគ្រួសារ គ្រួសារមាននាទីជាអ្នកបង្កើតជំនាន់ក្រោយរបស់ពួកគេ គ្រួសារជាកន្លែងសម្រាប់ធ្វើសង្គមកម្ម និងសមាជិកម្នាក់ៗមានភារកិច្ចតស៊ូដើម្បីគ្រួសារសង្គមជាតិរបស់ពួកគេ
 
	- កាគោរពបទបញ្ជាសង្គម 
 
	- លក្ខណៈអចិន្រ្ដៃយ៏ និងបណ្ដោះអាសន្នរបស់គ្រួសារ
 
	- វប្បធម៌
 
	- គោលនយោបាយរបស់រដ្ឋាភិបាល
 
	- ជាតិសាសន៍ 
 
៥. នៅក្នុងសង្គមគ្រួសារមានសារៈសំខាន់ដូចជា ៖
	- គ្រួសារជាកន្លែងសម្រាប់ពូជសាស្រ្ដរបស់មនុស្ស
 
	- គ្រួសារជាកន្លែងសម្រាប់ធ្វើ សង្គមនីយកម្មដល់អ្នក ជំនាន់ក្រោយរបស់ពួកគេ
 
	- គ្រួសារជាភ្នាក់ងារត្រួតពិនិត្យសង្គម
 
	- គ្រួសារជាស្នូលនៃសេដ្ឋកិច្ច
 
	- របៀបរៀរយនៃទំនាក់ផ្លូវភទ
 
	- អារម្មណ៍ឪ្យគ្នាទៅវិញទៅមក
 
	- អនុវត្តសកម្មភាពសេដ្ឋកិច្ច ។