សំណួរ
១. តើក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងអ្វីខ្លះ ?
២. តើគោលលការណ៍របស់អាស៊ានមានអ្វីខ្លះ ?
៣. តើបញ្ហាសំខាន់ៗគ្រួសារដែលគេចាប់អារម្មណ៍មានអ្វីខ្លះ ?
៤ . តើច្បាប់ការប្រឆាំអំពើពុករលួយ មានគោលដៅយ៉ាងដូចម្ដេច ?
៥. តើមានបុព្វហេតុអ្វីខ្លះដេលនាំឪ្យមានអថេរភាពគ្រូសារនៅសង្គមទំនើប ?
ចម្លើយ
១. ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖
- ជុំវិញកម្លាំងចងភ្ជាប់សង្គម
- ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ
- ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍
- ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
២. គោលការណ៍នានារបស់អាស៊ានមាន ៖
- គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស ។
- សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ
- មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ
- ដោះស្រាយទំនាស់ឬ ប្រើប្រាស់កំលាំង
- ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។
៣. បញ្ហាគ្រួសារដែលគេចាប់អារម្មណ៍មានដូចជា ៖
- តួនាទីភេទ
- តួនាទីយេនឌ័រ
- កូនចិញ្ចឹម
- បំណែកចែកការងារក្នុងគ្រួសារ
- គ្រួសាររស់នៅបែកពីឪពុក
- អាយុរៀបការ
- ទំនាក់ទំនងភេទរបស់យុវជនមុន ពេលរៀបការ
- កំនើរនៃអត្រាលែងលះ ... ។
៤. ច្បាប់នៃការប្រឆាំងអំពើពុលរលួយមានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយហើយដោយមាន ការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ។
៥. បុព្វហេតុដែលនាំឪ្យមាន អស្ថេរភាពគ្រួសារនៅក្នុងសង្គមទំនើបមានដូចជា ៖
- កូនម្នាក់ៗមានសិទ្ធិទទួលកេរ្តី៍មរកដូចគ្នា
- ស្មារតីឬគំនិតបុគ្គលនិយម (កូនចង់បានទ្រព្យសម្បត្តិ ពីឪពុកគេដែរ)
- មានមនាសិការអណាធិបតេយ្យ (កូនលែងស្តាប់ឪវាទឪពុកម្ដាយគឺធ្វើទៅតាមចិត្តរបស់ពួកគេ )
- មានការប្រឈមមុខគ្នារវាងឪពុក និងកូន ប្ដី និងប្រពន្ធ
- ការផ្លាស់ប្ដូរនៃប្រាក់បៀវត្សន៍ (ការឡើងចុះនៃបៀវត្សន៍) ចំនូលគ្មានស្ថេរភាពក្នុងគ្រួសារ មានភាពស្មុគ្រស្មាញ
- ការប្រែប្រួលរវាងស្វាមី ភរិយា ស្រ្ដីមានការអប់រំដូចបុរសដែរ នាំអោយាមានការទាមទារនូវសិទ្ធិស្មើគ្នាជាមួយស្វាមី នៅក្នុងជីវភាពរស់នៅ ។ ចំណែកបុរសវិញមិនយល់ព្រមចំពោះការទាមទារនេះក៏បង្កើតបានជាទំនាស់រវាងស្វាមីនិងភរិយា
- ការប្រែប្រួលរបៀបគ្រប់គ្រងជាលក្ខណៈ សហករណ៍ការគ្រប់គ្រងគ្រួសារមានការប្រែប្រួលដោយសារបច្ចុប្បន្នស្រ្ដីមានការអប់រំខ្ពស់នាំឪ្យមានទំនាស់រវាងប្ដី និងប្រពន្ធ ។