Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ប្រទេសអនុវត្តរបបប្រជាធិតេយ្យមានអំនាចអ្វីខ្លះ ? តើអំនាចទាំងនោះទំនាក់ទំនងគ្នាដូចម្ដេចខ្លះ ?

២​. ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍​​ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងយ៉ាងដូចម្ដេចខ្លះ ?

៣.​តើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព​និងយ៉ាងស័ទ្ធសិទ្ធ ត្រូវមានធនធានគ្រឹះចំនួនប៉ុន្មានយ៉ាងអ្វីខ្លះ ?

៤. ចូរនិយាយពីបោះឆ្នោតជាសកលនិងការបោះឆ្នោតជាអសកល ។

ចម្លើយ

១. ប្រទេសអនុវត្តរបបប្រជាធិបតេយ្យមានអំណាចបីគឺ

  • នីតិបញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភាជាអ្នកតាក់តែងនិងអនុម័តច្បាប់ ព្រមភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់
  • នីតិប្រតិបត្តិ​ រដ្ឋាភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់
  • តុលាការ  សាលាជំរះក្ដី ជាអំណាចឯករាជ្យសម្រាប់រកយុត្តិធម៌ជុនប្រជារាស្រ្ដ ។ យើងឃើញថាអំនាចទាំងបីនៅដាច់ពីគ្នាប៉ុន្ដែត្រូវត្រួតពិនិត្យ និងកែលអឪ្យគ្នាទៅវិញទៅមក ។

២. ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា ៖

  • មនុស្សគ្រប់រូបមានសិទ្ធិប្រកាន់មតិ​និងក្នុងការសំដេងគំនិត ឬវិញ្ញត្តិ ។
  • សិទ្ធិនេះរួមមានសេរីភាពក្នុងការប្រកាន់និងបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក គ្មានការបារម្ភភិតភ័យដោយសារមតិរបស់ខ្លួន ។​
  • មនុស្សមានសេរីភាពក្នុង ស្វែងរកការទទួលទានការផ្សព្ចផ្សាយ ទូទៅដោយឥតគិតពីព្រំដេនអ្វីឡើយនូវពត៌មានព្រមទាំងគំនិតអ្វីផ្សេងៗ តាមមធ្យោបាយបែបណាក៏ដោយ ។

៣. ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្តិសិទ្ធិត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា ៖

  • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិត
  • ធនធានសម្ភារៈ អាគារ ដីធ្លី...
  • ហរិញ្ញវត្ថុ ប្រាក់កាស
  • ពត៌មាន របាការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍... ។

៤. ការបោះឆ្នោតជាលក្ខណៈសកល​និងអសកលដូចជា ៖

  • ការបោះឆ្នោតជាសកល​មានលក្ខណៈ ដូចតទៅ អ្នកមានសិទ្ធិបោះឆ្នោតសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
  • ការបោះឆ្នោតអសកលអ្នកមានសិទ្ធិបោះឆ្នោតគឺតំណាងរាស្រ្ដក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង ។

         សរុបមានបោះឆ្នោតជាសកលមានការចូលរួមពីប្រជាពលររដ្ឋទូទៅចំណែកឯការបោះឆ្នោតជាអកលអ្នកមានសិទ្ធិបោះឆ្នោតជាមន្ដ្រីនយោបាយក្នុងដំណែង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login