Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើធាតុផ្សំនៃរដ្ឋមានអ្វីខ្លះ ?

២. តើគោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋភិបាលសាធារណៈមានអ្វីខ្លះ ?

៣. តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច ?

៤. តើអាស៊ានមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះ ?

៥. តើនៅពេលដេលកម្ពុជាមានរដ្ឋធម្មនុញ្ញនីឆ្នាំា១៩៩៣ តើកម្ពុជាបានផ្តួចផ្ដើមបង្កើតការបោះឆ្នោតប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១. ធាតុផ្សំនៃរដ្ឋមានដូចជា​ ៖​

  • ប្រជាពលរដ្ឋ
  • ដែនដី
  • រដ្ឋាភិបាល
  • និងអធិបតេយ្យភាព ។

២. គោលកោណ៍នៃលារគ្រប់គ្រងមុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖

  • គោលការណ៍និរន្ដភាព នៃរដ្ឋភិបាលសាធារណៈ
  • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ
  • គោលការណ៍អព្យាក្រឹតភាព អនាគតិ
  • គោលការណ៍ក្នុងការផ្លាស់ប្ដូរមន្រ្ដីរាជការទៅតាមតម្រូវការចាំបាច់របស់រដ្ឋបាលសាធារណៈ
  • គោលការណ៍តម្លាភាព
  • គោលការណ៍សមត្ថភាពពិត
  • គោលការណ៍បរិសុទ្ធភាព
  • គោលការណ៍ទទួលខុសត្រូវ
  • គោលការណ៍យុត្តិធម៌ ។

៣. លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យនេះ ដែរអ្នកដែលមានអំណាចគ្រប់គ្រងដឹកនាំប្រទេសបាននោះគឺត្រូវបានឆ្លងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយអ្នកដេលមានអំណាចជាអ្នកគ្រប់គ្រងដឹងនាំ ប្រទេសបានលុះត្រាតែមានសំលេងឆ្នោតច្រើនជាងគេ ។ ចំណែកឯប្រជាពលរដ្ឋដែលអាចទៅបោះឆ្នោត​ បានលុះត្រាតែមានសញ្ជាតិជាខ្មែរ មានអាយុពី១៨ ឆ្នាំឡើងទៅមានអត្តសញ្ញាណប័ណ្ណ មានអាស័យដ្ឋានច្បាស់លាល់មិនមែនជាជនវិកចរឹក...។ ហើយសំខាន់ជាងនេះទៅទៀតការបោះឆ្នោតជ្រើសរើសដឹកនាំជួយឪ្យយើងជៀសវាងការបង្ហូរឈាម ដណ្ដើមអំណាចគ្នា ។ លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យ គឺបុគ្គលមានសិទ្ធិសេរីភាពបញ្ចេញមតិ សារពត៌មានបង្កើតគណបក្សនយោបាយការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពហុនិយម ការអធ្យាស្រ័យ ការផ្ទេរសិទ្ធិអំណាច​ឪ្យគណបក្ស ឈ្នះឆ្នោតដោយសន្ដិវិធី ។ រដ្ឋាភិបាលមានអព្យាក្រឹត្យផ្នែកនយោបាយ ទើបបែងចែកអំណាចជាបីដើម្បីឪ្យមាន ហើយធ្វើឪ្យមានសេចក្ដីសោមមនុស្សសប្បាយរីករាយនិងជិតសិ្នទ្ធ ជាតិ សេសជួយដោះស្រាយជំលោះ ឬ បញ្ហរបស់ប្រជាពលរដ្ឋពេលដែលមានទំនាស់ដូចជាដីធ្លី​ កិច្ចសន្យាការលែងលះ និងបញ្ហាផ្សេងៗ ។ ប្រជាក្នុងរបបធិបតេយ្យ​សេរីប្រជាពលរដ្ឋមានសិទ្ធិបង្កើតម៉ាស៊ីនផ្សព្វផ្សាយពត៌មាននិងបញ្ចេញមតិដោយខ្លួនឯង បានដូចជាសារពត៌មាននិងបញ្ចេញមតិដោយខ្លួនឯង បានដូចជាសារពត៌មានក្នុងវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី​ តាមការអនុញ្ញាតិរបស់ក្រសួងពត៌មាន ហើយក្នុងកិច្ចការនយោបាយប្រជាពលរដ្ឋមានសិទ្ធិ បង្កើតអង្គការសមាគមន៍​ គណបក្សនយោបាយផ្សេងៗ ។ នៅក្នុងលទ្ធិប្រជាធិបដតេយ្យនេះត្រូវការអោយមានពហុភាព​ ព្រោះថាមនុស្សទាំងឡាយតែង មានជំនឿនិងគំនិត ប្លែកៗគ្នា ។ មនុស្សដែលរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យមនិត្រូវគិតថាមានតែក្រុមខ្លួនទេ ដែលឈ្នះរហូតពោលគឺត្រូវគិតថាអាចនៅមាន ក្រុមដទៃទៀតដែលល្អជាងយើងហើយនឹងអាចឈ្នះយើងនៅពេលក្រោយ ។

៤. អាស៊ានមានកិច្ចប្រជុំសំខាន់ៗ ៖

  • សន្ធិសិទ្ធកំពូលអាស៊ាន
  • កិច្ចប្រជុំអាស៊ានតាមផ្នែក
  • កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្ដ្រីតាមផ្នែក
  • កិច្ចប្រជុំរដ្ឋមន្ដ្រីផ្សេងៗទៀតរបស់អាស៊ាន​
  • កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ដ្រី
  • កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍
  • កិច្ចប្រជុំថ្នាក់មន្ដ្រីជាន់ខ្ពស់ឬ មានបទពិសោធន៍
  • កិច្ចប្រជុំពិគ្រោះយោបល់រួម
  • កិច្ចប្រជុំលេខាធិការដ្ខានជាតិអាស៊ាន
  • កិច្ចប្រជុំគណៈកម្មាធិការអាស៊ានក្នុងបណ្ដាប្រទេសទី៣
  • កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន​ ។

៥.​រដ្ឋធនុម្មញ្ញមួយដែលត្រូវបានសភាអនុម័តនៅទី២ ទី១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានផ្គួចផ្ដើមឪ្យមានការបោះឆ្នោត៤ ប្រភេទគឺ

          ១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ

          ២. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

          ៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សរាជធានីខេត្តក្រុងស្រុក ខណ្ឌ

          ៤. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login