លំហូរចូលនៃជនជាតិចិនមកកម្ពុជាមានផល៖
ប៉ះពាល់
- បរិស្ថាន ដោយសារលំហូរចូលដោយគ្មានការគ្រប់គ្រងបានល្អ
- សង្គមមានភាពអនាធិបតេយ្យ ដោយសារលំហូរចូលនៃជនជាតិចិនដែលមកក្នុងបំណងមិនល្អ ដូចជា ការចាប់ជំរឹត គ្រឿងញៀន អំពើអាសអាភាសជាដើម
- ទំលាប់រស់នៅរបស់ប្រជាជនក្នុងតំបន់ មានការផ្លាស់ប្តូរដោយសារឥទ្ធិពលនៃជនជាតិជន ឬអំណាចនៃទឹកប្រាក់
- ទំលាប់របស់ជនជាតិចិន គឺចូលចិត្តគំទ្រជនជាតិចិនគ្នាឯង ដូចនេះប្រជាជនក្នុងតំបន់អាចនិងមិនសូវមានឳកាសក្នុងការប្រកួតប្រជែង
- ការហូរចូលយ៉ាងច្រើនសណ្ធឹកសន្ធាប់នៃជនជាតិចិន ធ្វើអោយបាត់បង់នូវជនជាតិមួយចំនួនវិញ ដូចជា ជនជាតិបារាំង អាមេរិក ជាដើម ដែលចូលចិត្តប្រកបរបរកស៊ីបែបហាងរូម៉ែនទិចនៅតាមមាត់សមុទ្រ
- ការហូរចូលយ៉ាងច្រើននៃជនជាតិចិន អាចធ្វើអោយប្រជាជនក្នុងតំបន់កាន់តែតិចទៅៗ
- បាត់បង់ធនធានធម្មជាតិ (ព្រៃឈើ រ៉ែ ជាដើម) ដោយសារការរកស៊ីអសកម្មណាមួយរបស់ជនជាតិចិន
ផលប្រយោជន៍
- ហេដ្ធារចនាសម្ព័ន សំណង់អគារ មានការផ្លាស់ប្តូររូបរាងជាថ្មី
- ទំនើបកម្មនៃទីក្រុងដែលញាំអោយប្រទេសជាតិប្រែមុខមាត់ថ្មី
- ទំនើនកម្មនៃការសិក្សា ដោយសារតម្រូវការទីផ្សារមានការផ្លាស់ប្តូរ
- ផ្តល់ជាគំរូដល់ជនជាតិខ្មែរក្នុងការសិក្សាស្វែងយល់ពីរបៀបក្នុងការរកស៊ី ឬជាឳកាសក្នុងការបង្កើតមុខរបរជាច្រើន
- តម្រូវការទីផ្សារមានការកើនឡើងទៅតាមចំនួននៃជនជាតិចិន ដែលនាំអោយចរន្ធសេដ្ធកិច្ចមានការផ្តាស់ប្តូរ (កើនឡើង)
- ការកើនឡើងនៃចំនួនទេសចរណ៍ជនជាតិចិន ដែលនាំឱ្យចំនូលជាតិកើនឡើង ព្រមទាំងជីវភាពប្រជាជនក្នុងតំបន់មានការផ្លាស់ប្តូរ
- ជារបត់ថ្មីនៃសង្គមខ្មែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងល្អ នឹងនាំមកនូវផលប្រយោជន៍ដ៏ច្រើនដល់សង្គមជាតិ។