សំណួរ
១. តើប្រជាពលរដ្ឋខ្មែរដេលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ?
២. តើលក្ខណៈពិសេសនៃការគ្មានរបៀបរៀបរយ នៅក្នុងសង្គមមានអ្វីខ្លះ ?
៣. ចូរនិយាយពីឥទ្ធិពលព្រហ្មញ្ញសាសនាមកលើសង្គមខ្មែរ និងសីលធម៌ ។
៤. តើអរិយធម៌ខ្មែរមានលក្ខណៈដូចម្ដេច ?
៥. តើការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាបលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើអ្វីខ្លះ ?
ចម្លើយ
១. ប្រជាពលរដ្ឋខ្មែរដេលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត
- ស្នាក់នៅអចិន្រៃ្តយ៌ក្នុង ព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ។
២. លក្ខណៈពិសេសនៃការគ្មានរបៀបរៀបរយ នៅក្នុងសង្គមមានដូចជា ៖
- បទឧក្រិដ្ឋជាអំពើខុសច្បាប់សង្គម
- ការធ្វើឪ្យកង្វក់
- ភាពគ្មានរបៀបរៀបរយ នៃទង្វើយុវភាពដូចជាជិះម៉ូតូទទឹងទទែងពេញផ្លូវជាដើម
- តំបន់រស់នៅរបស់ប្រជាជនក្រីក្រ
- ការប្រព្រឹត្តិ លើ្មស ល្បែងស៊ីសង ពេស្យាចារ សុំទាន និងជំងឺការកំសាន្តបារ ឬ ក្លឹបរាត្រី ។
៣. ឥទ្ធិពលព្រហ្មញ្ញសាសនាមកលើសង្គមខ្មែរ និងសីលធម៌ ៖ ព្រហ្មញ្ញសាសនា មកលើសង្គមខ្មែរ និងសីលធម៌តាមរយៈប្រវត្តិសាស្រ្ដ យើងបានដឹងរួចរាល់ហើយថា ព្រហ្មមញ្ញសាសនាបានចាក់ឬស នៅក្នុងសង្គមខ្មែរនិងសីលធម៌តាមរយៈប្រវត្តិសាស្រ្ដ យើងបានដឹងរួចរាល់ហើយថា ព្រហ្មញ្ញសាសនាបានចាត់ឬស នៅក្នុងសង្គមខ្មែរយើងតាំងពីស.វទី១នៃគ.សម្លេះមក ។ ហើយវាចេះតែមានការសវវិត្តរីកចរើនរហូតដល់សម័យកាលវវិត្តរីកចំរើនរហូតដល់សម័យអង្គរដែលជាសម័យកាដលមួយដ៏សែនរុងរឿងបំផុតនៅក្នុងប្រវត្តិសាស្រ្ដខ្មែរ ។ ឥទ្ធិពលព្រហ្មញ្ញសាសនាបានសេសសល់ ជាភស្តុតាងសំរាប់ឪ្យអ្នកជំនាន់ក្រោយយកមកសិក្សា ។
៤. អរិយធម៌ខ្មែរមានលក្ខណៈដូចជា ៖
- លក្ខណៈជាតិ គឺ ជាលក្ខណៈស្ថិតស្ថេររបស់ប្រទេសជាតិដេលមានទំនៀមទំលាប់ សាសនា ជំនឿ បវេណី សិល្បៈ ប្រវត្តិសាស្រ្ដ ទឺកដី និងប្រជាជន ។ ឥទ្ធិពលដែលមិនសមស្របទៅតាមទំនៀមទំលាប់របស់ជាតិត្រូវទាត់ចោល ។
- លក្ចណៈសំយោគ គឺជាលក្ខណៈដែលសម្របតាមការប្រែប្រួលក្នុងសង្គម ។
៥. ការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាបលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា ៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាល់ និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យ និងនីតិវិធី ស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាលើអ្នករត់ ការក្រៅផ្លូវការ ។
- ផ្ដោតទៅលើតម្រូវការជាក់ស្ដែងរបសដ់អ្នកប្រើប្រាស់ កន្លងមកមន្ដ្រីរាជការ ក្នុងឥរិយាបថ ជាអ្នកគ្រប់គ្រង់បានកំណត់ ជាំស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្ដែសក្នុងឥរិយាបថជាអ្នកផ្ដល់សេវាគឺ ត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ ។
- ផ្ដល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈត្រូវផ្ដល់សេវាដថល់ទីកន្លែងដែលអ្នកប្រើប្រាស់ ត្រូវការលើក លែងតែក្នុងករណីពិសេស មួយចំនួនដែលមិន អាចផ្គត់ផ្គង់បាន ។
- ត្រូវមានតម្លាភាពនិងការទទួលខុសត្រូវក្នុងការផ្ដល់សេវា អ្នកផ្ដល់សេវាត្រូវផ្ដល់ពត៌មានឪ្យបានទូលំទូលាយចំហរដោយផ្ដល់សេវាឪ្យបានទាន់ពេលវេលាកំណត់ នឹងមានគុណភាព ជូនអ្នកប្រើប្រាស់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនឹងនេះអ្នកផ្ដល់សេវាត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតីវិធីនៃការផ្ដល់សេវា និងអាចធ្វើការទិទៀតវ៉ា ឬទាមទារឪ្យមានការកែលអការខ្វះខាតផ្សេងៗតាមតម្រូវការ សំដៅលើកម្ពស់ប្រសិទ្ធិភាព និងតម្លាភាពស្របភាពសេវាតាមគោលការណ៍អភិបាលកិច្ចល្អ ។ គុណភាពនិងប្រសិទ្ធិភាពសេវាអ្នកផ្ដល់សេវាត្រូវគោរពឪ្យបាននូវស្ដង់ដារកំណត់មានន័យថាអ្វីដែលបានជូនអ្នកប្រើប្រាស់ត្រូវតែធ្វើតាមការកំណត់នោះ ទាំងតម្លៃ ទាំងពេល ទាំងពេលវេលា ទាំងគុណភាព ។ សេវាទាំងឡាយណាដែលរដ្ឋភិបាលសាធារណៈ ពុំមានសមត្ថភាពផ្ដល់ជូនអ្នកប្រើប្រាស់សេវាតាតម្រូវការ ។