សំណូរ
១. តើក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានអ្វីខ្លះ ?
២. ហេតុអ្វីបានស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍ ?
៣. តើមានបញ្ហារបស់ Over Urbanization ជាអ្វី ?
៤. តើការដោះស្រាយ Over Urbanization ជាអ្វី ?
ចម្លើយ
១. ក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានដូចជា ៖
- បណ្ដុះបណ្ដាលឲ្យមានចំណេះដឹងទូលំទូលាយ
- ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ
- ត្រូវបង្ហាត់បង្រៀនសិស្សឪ្យទទួលបានចំណេះដឹងក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ
- បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្ដី ហើយអនុវត្តន៍ជាក់ស្ដែង
- ត្រូវមានមនសិកាក្នុងការងារ
- ត្រូវមានព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌
- ត្រូវមានទំនាក់ទំនងល្អជាមួយ ភ្នាក់ងារសង្គមនីកម្មដទៃទៀត
- ត្រូវតែគោរពច្បាប់សង្គម
- ត្រូវរស់នៅប្រកបដោយសាមគ្គីភាព...។
២. បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍព្រោះដោយសារមូលហេតុដូចជាខាងក្រោម ៖
- ទិសដៅនៃការអភិវឌ្ឍគឺ លើស្ទួយជីវភាព និងលុបបាត់ភាពក្រីក្រ ។ ស្រ្ដីជាកុមារដែលក្រីក្រជាងគេមាសនចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី ។
- ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ ។
- រចនាសម្ព័ន្ធ រដ្ឋបាលផ្នែកសេដ្ឋកិច្ចនិងនយោបាយជាក់ស្រី្ដឪ្យស្ថិត នៅក្នុងស្រទាប់ ក្រោមដែលពុំមាននាទីជាអ្នកអាច សម្រេចបាន ។
- មតិយោបល់របស់ស្រ្ដីមិនត្រូវបាន គេរាប់បញ្ចូលជាអាទិភាព និងអាចបំភ្លេចចោល ។
- ទស្សនៈសង្គមនៅតែបន្ដឪ្យតម្លៃស្រ្ដី ទាបនៅឡើយ
- ស្រ្ដីគឺជាដៃម្ខាងក្នុងចំណោម ដៃទាំងពីរក្នុងការអភិវឌ្ឍបើស្រ្ដីមិនបានចូលរួមមានន័យថា គេពុំទាន់បាន ប្រើប្រាស់នូវធនធានមនុស្សដែលមានទាំងអស់នៅឡើយ ។
៣. បញ្ហារបស់ Over Urbanization គឹជា ៖
- បាត់បង់ភាពមូលដ្ឋាន នៃការសប្បាយដោយសារ ការសិក្សាស្រាវជ្រាវពី បញ្ហាប្រជាជនច្រើនពេក
- បំផ្លាញនូវធម្មជាតិនៃស្ថាប័មដំបូង គឺសំដៅលើគ្រួសារ
ឧទាហរណ៍ សមាជិកក្នុងគ្រួសារទាំងអស់រួមចំណែកក្នុងការរកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ ។
- បង្កឪ្យមានភាពអនាមិក ព្រោះមនុស្សមានចំនួនច្រើនហើយគ្មាននរណាស្តាប់នរណាទេ
- ខ្វះសេរីភាពនិងពេលវេលា នៅពេលដែលមានគ្រឿងម៉ាស៊ីន ព្រោះអ្វីៗត្រូវប្រើគ្រឿងម៉ាស៊ីន ដែលជាកត្តាបំផ្លាញអារម្មណ៍របស់មនុស្ស ក្នុងធ្វើការងារ ។
៤. ការដោះស្រាយរបស់Over Urbanization គឺជា ៖
- ពង្រីកជាតក្រុងឪ្យធំទូលាយ និងឆ្ងាញពីតំបន់កណ្ដាលនៃទូក្រុង នាំមនុស្សទៅរស់ជាយក្រុង
- ជាយក្រុងនោះ ត្រូវបង្កើតឪ្យមានសាលារៀន ទីផ្សារ មន្ទីរពេទ្យ សូនកុមារ និងបណ្ណាល័យជាដើមដើម្បីជាការទាក់ទាញ មនុស្សឪ្យទៅរស់ នៅតំបន់ជាយក្រុមនោះ ។
- ត្រុវធ្វើឪ្យមាន ការរីកចំរើន ផ្នែកវប្បធម៌គ្នារួមទាំងបង្កើន ទានាក់ទំនងសិទ្ធិស្នាលនឹងគ្នាផង ។