សំណួរ
១. ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃសាសនា ។
២. មូលហេតុអ្វីបានជាក្រោយសង្គា្រមលោកលើកទី២ សហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ??
៣. តើសិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មានប៉ុន្មាន ? អ្វីខ្លះ ?
៤. តើខ្មែរមានជំនឿយ៉ាងដូចម្ដេច ?
៥. តើអាស៊ានមានគោលជំហរបែបណា អំពីសិទ្ធិមនុស្ស ?
ចម្លើយ
១. ពីគុណសម្បត្តិនិងគុណវិបត្តិនៃសាសនា ៖
ក. គុណសម្បត្តិ
- ជូយធ្វើឪ្យមានការឯកភាពនយោបាយនិងការគ្រប់គ្រងសង្គម
- អប់រំចិត្តគំនិតឪ្យបានល្អប្រសើរឪ្យមានសកម្មភាពល្អនៅក្នុងសង្គម
- ជំនួញដល់ការសិក្សាទាក់ទាង ភាសាបាលី
- កែតម្រូវផ្នែកចិត្តសាស្រ្ដដល់មនុស្សឪ្យប្រព្រឹត្តតែអំពើល្អ ។
ខ. គុណវិបត្តិ
- នាំឪ្យមានសង្រ្គាមកើតឡើងដោយសារហេរតុផលប្រកាន់សាសនា
- កើតមានការប្រកាន់វណ្ណៈតាមរយៈថានុក្រមសាសនា
- រាំងស្ទះដល់ការរីចម្រើនរបស់សង្គម ។
២. នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកព្រោះដោយសារមូលហេតុដូចជា ៖
- សង្រ្គាមលោកទី២ផ្ទុះនៅអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ
- នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិចលក់អាវុធនិងស្បៀងឪ្យទៅប្រទេសដែលកំពុងជាប់ដៃធ្វើសង្រ្គាម
- ក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់
- ចំនែកសហរដ្ឋអាមេរិចសរដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្រ្គាមមកមិនទទួលនៅការបំផ្លាញនោះទេ
- នៅក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច ។ កត្ដាទាំងអស់នេះហើយធ្វើជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ។
៣. សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មាន៤ដូចជា ៖
- សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ជូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបាលការថែទាំសុខភាព និងវេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់
- សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វី ទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម ។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបាន ជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម ។
- សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយ ដល់សិទ្ធិដែលត្រូវ បានទទួលការពារ រួចផុតពីអំពើនិងការប្រព្រឹត្តផ្សេងៗដែលបង្ករអន្តរាយដល់កុមារ ។ សិទ្ធិនេះរួមមានការពារពីការរើសអើងការរំលោភបំពានការទុកចោលមិនយលចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ការការកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន
- សិទ្ធិចូលរួម សិទ្ធិនេះគ្រប់ដណ្ដប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លូន ក្នុងគ្រប់បញ្ហា និងត្រុវបានគេទទួលស្តាប់គេទទួលក្នុងគ្រប់សេចក្ដីសម្រេចដែលប៉ះពាល់ ដល់អាយុជីវិតរបស់កុមារ ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឪកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមមសកម្មភាពសង្គម ដើម្បីជាការរៀបចំសម្រាប់ជិវិតពេញវ័យ ។
៤. ជំនឿខ្មែរមានលក្ខណៈដូចតទៅ ៖ ខ្មែរជាជនជាតិមួយ ដែលរស់ននៅលើទឹកដីរបស់ខ្លួនតាំងពីសម័យបុរសប្រវត្តិមកម្លេះ ហើយជនជាតិនេះក៏បានជួប ប្រទះនូវបាតុភូតធម្មជាតិជាច្រើន ។ គ្រោះថ្នាក់ដោយសារធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ ពិតជាមាននូវព្រលឹង និងកំលាំងសក្ដិសិទ្ធិអស្ចារ្យ ជាក់ជាមិនខាន ។ កាលណាមានហានិភ័យ ឬ បញ្ហាមួយកើតឡើង ដែលមនុស្សដោះស្រាយ ដោយកំលាំងប្រាជ្ញា ឬកំលាំងកាយរបស់ខ្លួនពុំរូច ក៏មានជំនឿទៅលើកំលាំងខាងក្រៅខ្លួនថា មានវត្ថុខ្លាំងពូកែសក្ដិសិទ្ធិសិទ្ធិផ្សេងៗ ដែលអាចជួយសំរេចនូវបំណង់ប្រាថ្នារបស់ខ្លួនបាន ។ នៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរយើងតែងជឿថា នៅគ្រប់ទីកន្លែងសុទ្ធតែមានព្រលឹងដែលមានឬទ្ធីអំណាច ខ្លាំងពូកែនៅចាំថែរក្សា ការពារដែលយើងអាច ដឹងបានដោយងាយតាមរយៈខ្ទមអ្នកតា ឬអាសនៈជាច្រើនដែលគេសាងសង់នៅតាមកន្លែងផ្សេងៗដូចជានៅតាមព្រៃភ្នំក្រំថ្មដើមឈើធំៗ ដំបូកធំៗ ស្ទឹង បឹងបួរ និងសមុទ្រ ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះយើងបានឃើញសម្បីតែនៅក្នុងផ្ទះក៏មានអ្នកចាំថែរក្សា គ្រប់ទីកន្លែងផងដែរ ។ ការគោរពបូជាដល់ខ្មោចអ្នក ក្នុងទម្រង់ផ្សេងៗគ្មានរចនាសម្ព័ន្ធជាផ្លូវការ ហើយមិនបានចែងឪ្យបានត្រឹមត្រូវទេ ។ អ្នកប្រតិបត្តិ ឬ គ្រូបានធ្វើឪ្យគេស្គាល់ដោយខ្លួនឯងហើយជំនឿននានា ត្រូវបាចសាចតាមមធ្យោបាយក្រៅផ្លូវការក្នុងចំណោមប្រជាជន ។ លោក ប៉ុង សូ បានអះអាងថា តាមឪកាសពិភពអរូបិយរបស់អ្នកតា ជាផ្នែកមួយនៃការទាក់ទង់គ្នា ។ ពិធីនានាបានផ្សារភ្ជាប់ជាមួយព្រលឹងខ្មោច ឬ អ្នកតា បង្កើតបានជាទិដ្ឋភាពសំខាន់មួយនៃការប្រតិបត្តិរបស់សាសនា នៅជនបទ ។ បើយើងគិតអោយបានដិតដល់ទៅ យើងឃើញថា សាសនាវាបានបំរើជីវភាពរបស់មនុស្សជាច្រើនបែបយ៉ាងដែលវាស្ដែងចេញតាមរយការប្រារព្ធនូវពិធី បុណ្យមួយចំនួនដូចជា ពីធី បុណ្យបួងសួងសុំទឹកភ្លៀង ការបន់ស្រន់សុំសេចក្ដីសុខជាដើម ។
៥. អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្ដីថ្លែការរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាននាខែកក្កដាឆ្នាំ ១៩៩៣ បានចែងថា ៖
- រដ្ឋមន្ដី្រការបរទេសអាស៊ានសូមស្វាគមន៍ នូវការសម្រេចលើការពៀ្រងជាអន្ដរជាតិ ក្នុងអំឡុងសន្និសិទ្ធិពិភពលោកស្ដីអំពីសិទ្ធិមនុស្សសិទ្ធិ នៅទីក្រុងរីយ៉េនថ្ងៃទី ១៤ ដល់ ១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃប្ដេជ្ញាចិត្ត និង ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដូចមានចែងនៅ ក្នុងសេចក្ដីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃ ២៥ មិថុនា ១៩៩៣
- រដ្ឋមន្ដ្រីទាំងអសដ់បានបញ្ជាក់ថាសសិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវីញមក មិនអាចកាត់ចេញពីគ្នាបានទេ ដោយរាប់ទាំងសិទ្ធិពលរដ្ឋ សិទ្ធិ នយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និង សិទ្ធិវប្បធម៌ដែលសុទ្ធសឹងតែមានសារសំខាន់ស្មើគ្នា ។ សិទ្ធិទាំងអស់នោះបានដោះស្រាយ តុល្យភាពនិង គ្រប់ជ្រុងជ្រោយ ដោយឈរលើ ការការពារ និងលើកស្ទួយឪ្យសមតាមលក្ខណៈពិសេស នៃវប្បធម៌ សង្គម សេដ្ឋកិច្ច និងស្ថានភាពនយោបាយ ។
- រដ្ឋមន្ដ្រីការបរទេសទាំងអស់បានបញ្ជាក់ថាការការពារនិងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសហគមន៍ អន្ដរជាតិត្រូវឈរលើគោលការនៃការពារអធិបតេយ្យភាព បូរណភាពដែនដីរបស់មិនត្រូវចូល ជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសដទៃទេ ។
- រដ្ឋមន្រ្ដីទាំងអស់យល់ឃើញថាការលើកកំពស់តុល្យភានៃសិទ្ធិបុគ្គលនិង សិទ្ធិសហគមន៍ ដូចបានចែងក្នុងសេចក្ដី ថ្លែងការសកល ស្ដីពីសិទ្ធិមនុស្ស
- រដ្ឋមន្ដ្រីទាំងអស់បាន ពិនិត្យឡើងវិញដោយពេញចិត្តអំពីការរីកចំរើនដ៏ធំធេង ជាបន្ដបន្ទាប់របស់ អាស៊ានក្នុងការធ្វើឪ្យប្រជាជនទាំងអស់ បានរួចផុតពីការភ័យខ្លាច និង កាផរខ្វះខាតធ្វើឪ្យ ប្រជាជន រស់នៅដោយសេចក្តីថ្លៃថ្នូរ ។
- រដ្ឋមន្ដ្រីការបរទេសទាំងអស់ បានបញ្ជាថាការរំលោភការរំលាភលើ សិទ្ធិមនុស្សត្រូវកែលលំអដិោយគ្មានការអត់ ឪនឪ្យជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ។
- ធម្មនុញ្ញថ្មីរបស់អាស៊ានជំរុញឪ្យ រដ្ឋជាសមាជិកទាំងអស់ ការពារសិទ្ធិមនុស្សឪ្យបានសមស្របតាមលក្ខខណ្ឌផ្ទៃក្នុងប្រទេសរបស់ខ្លួន
គណៈកម្មការអន្ដររដ្ឋាភិបាលមួយ របស់អាស៊ានដែលទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សត្រូវបានបង្កើតឡើង បច្ចុប្បន្នបានជួយប្រជុំកំពុងតែដំណើរការ ។