ក្រសួងមុខងារសាធារណៈមានមុខងារ និងភារកិច្ចដូចខាងក្រោម៖
- រៀបចំ និងគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងវិស័យមុខងារសាធារណៈ
- ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធិភាព នៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ តាមរយះការតាមដានការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តច្បាប់ និងលិខិតបទដា្ឋគតិយុត្ត
- ដឹកនាំ នឹងជំរុញការអនុវត្តគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ ព្រមទាំងធ្វើការវាយតម្លៃ និងជំរុញការកែលម្អគុណភាពធនធានមនុស្ស និងសេវាសាធារណៈ
- សិក្សាស្រាវជ្រាវ និងលើកសំណើរអំពីការធ្វើទំនើបកម្ម និងសនិទានកម្មវិស័យមុខងារសាធារណៈ
- សិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តនៃមុខងារសាធារណៈ
- ពិនិត្យ និងផ្តល់យោបល់លើសំណើរពាក់ព័ន្ធនឹងការបង្កើត ការកែសម្រួល ការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ពិនិត្យ និងដោះស្រាយពាក្យបណ្តឹងតវ៉ារបស់មន្រ្តីរាជការស៊ីវិលដែលមានវិវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ
- គ្រប់គ្របក្របខ័ណ្ឌ ផែនការក្របខ័ណ្ឌ និងប្រសិទ្ធិភាពនៃការប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងលើកសំណើរផែនការក្របខ័ណ្ឌប្រចាំឆ្នាំ និងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិកជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច
- ដឹកនាំ តាមដាន និងជំរុញការគ្រប់គ្រងនឹងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យមុខងារសាធារណៈឲ្យឆ្លើយតបទៅនឺងតម្រូវការអភិឌ្ឍជាតិស្របតាមការរីកចំរើនក្នុងតំបន់ និងសកលលោក
- រៀបចំ និងជំរុញការអនុវត្តប្រព័ន្ធលើកទឺកចិត្ត ការកែលម្អប្រព័ន្ធបៀវត្ស និងលាភការ និងការលើកកម្ពស់សុខមាលភាពមន្រ្តីរាជការស៊ីវិល
- ចូលរួម និងត្រួតពិនិត្យការរៀបចំកិច្ចដំណើរការប្រទ្បងប្រជែងចូលក្របខ័ណ្ឌរដ្ឋ និងការប្រទ្បងប្រជែងផ្សេងទៀតក្នុងមុខងារសាធារណៈទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការលើលិខិតបទដ្ឋានឯកត្តជន ក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងលើសំណើរសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ
- រៀបចំ និងគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា
- គ្រប់គ្រងការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍
- សហប្រតិបត្តិការជាអន្តរជាតិក្នុងកិច្ចការមុខងារសាធារណៈ ជាពិសេសជា មួយអាស៊ាន និងប្រទេសក្នុងតំបន់
- គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ
- ទទួលភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ។