2018-10-05 16:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ?
២. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ ?
៣. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ?
៤. តើរាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រង់ណា ?
៥. តើប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឆ្នាំណា ?
ចម្លើយ
១. ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសថៃមានចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឩត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបូង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ។
២. ខេត្តមួយចំនួននៃប្រទេសកម្ពុជាដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវ គឺ ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្ត រតនៈគិរី ។
៣. ប្រទេសកម្ពុជាខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម មានចំនួន ៩ខេត្តគឺ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី និងកំពត ។
៤. រាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រើយខាងលិចត្រង់ទំនាបចតុមុន ដែលជាទីប្រសព្វនៃទន្លេបួន ។ ទន្លេទាំងបួននោះគឺ ទន្លេមេគង្គលើ ឬ (ទន្លេធំ) ទន្លេមេគង្គក្រោម ឬ(ទន្លេក្រៅ) ទន្លេសាប និងទន្លេបាសាក់ ឬ(ទន្លេក្នុង) ។
៥. ប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឆ្នាំ ១៩៩៥ ។