Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើទិវាមច្ឆាជាតិកម្ពុជាតែងប្រព្រឹត្តនៅថ្ងៃខែណាជារៀងរាល់ឆ្នាំ ? ផ្តល់អត្ថន័យយ៉ាងដូចម្តេច ?

២. តើទិវារិក្ខទិវាកម្ពុជា តែងប្រព្រឹត្តនៅថ្ងៃខែណាជារៀងរាល់ឆ្នាំ ? ផ្តល់អត្ថន័យយ៉ាងដូចម្តេច ?

៣. តើភោគទ្រព្យប្រទេសចរណ៍នៅកម្ពុជាមានអ្វីខ្លះ ? ចូររៀបរាប់ ។

៤. តើខេត្តណាខ្លះដែលមានទីតាំងស្ថិតនៅជាប់នឹងតំបន់សមុទ្រ ? តើខេត្តទាំងនោះមានភោគទ្រព្យធម្មជាតិអ្វីខ្លះដែលទាក់ទាញភ្ញៀវទេសចរណ៍សំខាន់ជាងគេ ?

ចម្លើយ

១. ទិវាមច្ឆាជាតិកម្ពុជាតែងប្រព្រឹត្តនៅថ្ងៃទី ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ ។ ទិវានេះបានផ្តល់នូវអត្ថន័យដូចជា ៖

  • ដាស់ ពញ្ញាក់ រំលឹកដល់ប្រជាជនខ្មែរឱ្យចូលរួមការពារ និងអភិរក្សលើមច្ឆាជាតិ
  • ជាការបញ្ចាក់ដល់ប្រជាជនទាំងអស់ឱ្យយល់ដឹងពីផលប្រយោជន៍និងផលប៉ះពាល់ដល់មច្ឆាជាតិ
  • រក្សាបាននូវមច្ឆាជាតិឱ្យនៅគង់វង្ស និងជាការហាមប្រាមដល់ប្រជានេសាទទូទៅឱ្យយល់ដឹង គឺមិនឱ្យនេសាទត្រីនៅរដូវត្រីពង
  • ឱ្យប្រជាជនចេះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដើម្បីបន្តពូជពង្សត្រីកុំឱ្យដាច់ពូជ ។

២. ទិវារិក្ខទិវាកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ។ ទិវានេះបានផ្តល់នូវអត្ថន័យដូចជា ៖

  • ដាស់ ស្មារតី រំលឹកដល់ប្រជាជនខ្មែរឱ្យចូលរួមការពារ និងអភិរក្សព្រៃឈើ
  • ជាការបញ្ជាក់ដល់ប្រជាជនទាំងអស់ឱ្យយល់ដឹងពីផលប្រយោជន៍និងផលប៉ះពាល់ដល់ព្រៃឈើ
  • រក្សាបាននូវព្រៃឈើឱ្យនៅគង់វង្ស និងជាការហាមប្រាមដល់ប្រជាជនទូទៅឱ្យយល់ដឹង គឺមិនឱ្យកាប់បំផ្លាញព្រៃឈើ ព្រោះវាបានផ្តល់នូវសារៈយ៉ាងច្រើនណាស់
  • ឱ្យប្រជាជននាំគ្នាដាំកូនឈើឡើងវិញ ដើម្បីបន្តនិរន្តភាពព្រៃឈើ ។

៣. ភោគទ្រព្យទេសចរណ៍នៅកម្ពុជាមាន ៖

      ១. ភោគទ្រព្យទេសចរណ៍ធម្មជាតិ ៖ មាន ព្រៃឈើ សត្វព្រៃ ភ្នំ ជ្រលងភ្នំ ទឹកជ្រោះ ទឹកពុះ ទឹកផុស (តេទឹកពុះ នៅខេត្តកំពង់ស្ពី) ដងទន្លេសាប ទន្លេមេគង្គ...។

      ២. ភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្តនិងវប្បធម៌ ៖ មណ្ឌលអង្គរមានប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទដទៃទៀត ជាតំបន់ទាក់ទាញទេសចរណ៍យ៉ាងសំខាន់ជាងគេនៅកម្ពុជា ។ ប្រាសាទទាំងនេះកំពុង ទទួលការថែរក្សាជួសជុលក្រោមកិច្ចសហការ ជាមួយអាជ្ញាធរខេត្ត អាជ្ញារធរ អប្សរា និងអង្គការយូនីស្តូ ។ សារមន្ទីជាតិ គុកទូលស្លែង និងជើងឯក តំបន់អន្លង់វែង ក៏ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនិងវប្បធម៌នៃប្រទេសកម្ពុជាផងដែរ ។

៤. ខេត្តដែលមានទីតាំងស្ថិតនៅជាប់ និងតំបន់មាត់សមុទ្រមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ ។ ខេត្តទាំងនោះមានភោគទ្រព្យ ទេសចរណ៍ធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍សំខាន់់ៗជាងគេគឺ ឆ្នេរសមុទ្រ ខ្យល់អាកាសបរិសុទ្ធ ព្រៃភ្នំ ព្រៃកោងកាង ទឹកធ្លាក់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login