2018-10-05 15:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.តើជំងឺអេដស៍មានលក្ខណៈពិសេសខុសពីជំងឺកាមរោគនៅត្រង់ណាខ្លះ ?
២. ចូរបង្ហាញពីប្រវត្តិកំណើត ឈ្មោះខេត្ត និងតំបន់ដូចខាងក្រោម ៖
៣. តើផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍ដែរ ឬទេ ? ហេតុអ្វី ?
៤. តើទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកតែងប្រារព្ធធ្វើនៅថ្ងៃទី និងខែណា ?
៥. តើទិវាអូសូនបរិស្ថានអន្តរជាតិ តែងប្រារព្ធធ្វើឡើងនៅថ្ងៃទីនិងខែណា ?
ចម្លើយ
១. លក្ខណៈខុសគ្នារវាងជំងឺអេដស៍ និងកាមរោគ
ជំងឺអេដស៍
ក. ប្រភព
ខ. រោគសញ្ញា
គ. ភាពចម្លង
ជំងឺកាមរោគ
ក. ប្រភព
ខ. រោគសញ្ញា
គ. ភាពចម្លង
ឃ. ការព្យាបាល
២. ប្រវត្តិកំណើតពាក្យនិងទីកន្លែងរបស់វាចំនួន ១៥ពាក្យគឺ ៖
១. ក្អមសំណ ៖ មកពីក្អមធ្វើពិតសំណ នៅស្រុកលើកដែកខេត្តកណ្តាល
២. កំពត ៖ មកពីកំប៉ូត ឬកំពត ខេត្តកំពត
៣. កំពង់ចាម ៖ មកពីកំពង់ចាំ ខេត្តកំពង់ចាម
៤. កំពង់ហ្លួង ៖ មកពីកំពង់បានទទួលហ្លួងនៅឩដុង្គ ខេត្តកណ្តាល
៥. ជ្រោយចង្វា ៖ មកពីជ្រោយលក់ត្រីចង្វា សង្កាត់លេខ៧ក្រុងភ្នំពេញ
៦. ជ្រោយអាឳត ៖ មកពីជ្រោយរអែកឩិត ត្រង់ស្ពានព្រះមុនីវង្សក្រុងភ្នំពេញ
៧. ទូលព្រះស្រី ៖ មកពីទូលព្រះសីរាជា សង្កាត់លេខ ៣ ក្រុងភ្នំពេញ
៨. បឹងត្របែក ៖ មកពីបឹងប្រែក សង្កាត់លេខ ៥ ក្រុងភ្នំពេញ
៩. ប្រទះឡាង ៖ មកពីប្រទះនាង ខណ្ឌដង្ហោ ក្រុងភ្នំពេញ
១០. បឹងកេត ៖ មកពីបេនកេត ខេត្តកំពង់ចាម
១១. ត្រាំខ្ទារ ៖ មកពីត្រាំខ្ទារ ខេត្តតាកែវ
១២. ព្រែកលាភ ៖ មកពីព្រែកមានលាភ ស្រុកមុខកំពូល ខេត្តកណ្តាល
១៣. ភូមិកាន់យូរ ៖ មកពីភូមិកំយូរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
១៤. ភូមិព្រះកិល ៖ មកពីភូមិព្រះអង្កិល ខេត្តព្រៃវែង
១៥. សង្កាត់សានគរ ៖ មកពីសែងស្គរ ខេត្តកំពង់ធំ...។
៣. ផលិតកម្មកម្មក្នុងវិស័យកសិកម្មអាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍តាមរយៈយន្តការនិងចលនា “ភូមិមួយផលិតផលមួយ” បានធ្វើឱ្យចលនាផលិតនូវផលិតផលកសិកម្មមានសកម្មភាពផុលផុស ។ ផលិតផលដាំដុះ បន្លែបង្ការ ផ្លែឈើដែលមិនប្រើជីគីមីសាច់ និងស៊ុតសម្រាប់ផ្គត់ផ្គងដល់ឩស្សាហកម្មទេសចរណ៍មានដូចជា ប៉េងប៉ោះ ត្រលក់ក្រូចថ្លុង់ ត្រសក់ស្រូវ ស្រកានាគ សាវម៉ាវ មង្ឃុត ទុរេន ស្វាយ ផ្កាអ័រគីដេ ស៊ុតមាន់ការផលិតស្រាសំប៉ាញទឹកត្នោត...។ បានចាប់ផ្តើមជំនួសឱ្យការនាំចូលមួយចំនួនធំ ។សណ្ឋាគារភោជនីដ្ឋានភាគច្រើនប្រើប្រាស់ផលិតផលក្នុងស្រុក ។ ផលិតផលសិប្បកម្មជាច្រើនបានឈាមដល់ការវេចខ្ចប់យ៉ាងល្អ ក្នុងនោះ ក៏មានវត្ថុអនុស្សាវីរយ៏ដែលផលិតចេញពីវត្ថុធាតុដើមជាផលិតផលធម្មជាតិក្នុងស្រុក ។ ទាំងនេះអាចធ្វើឱ្យប្រជាជនមានការងារធ្វើនិងទទួលផលចំណេញដោយប្រយោលពីវិស័យទេសចរណ៍ ។
៤. ប្រជាជននៅពិភពលោកតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃ ១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ។
៥. ទិវាអូសូនបរិស្ថានអន្តរជាតិតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា និងទិវាអនាម័យបរិស្ថានជារៀងរាល់ឆ្នាំ ដើម្បីរំលឹកមនុស្សជាតិឱ្យចេះស្រលាញ់ការពារ និងអភិរក្សបររិស្ថានឱ្យមានភាពស្រស់បំព្រងជានិរន្តរ៍ ។