2018-10-16 14:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើរបាំងរូបជាអ្វី ? ចូរលើឧទាហរណ៍បញ្ជាក់ ។
២. តើមនុស្សត្រូវធ្វើដូចម្ដេចដើម្បីជំនះរដាំងរូប ?
៣. ហេតុអ្វីបានជាជីកព្រែកប៉ាណាម៉ា ?
៤. ហេតុអ្វីបានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ?
៥. តើអ្វីជាឧបសគ្គនៃដីគោក ? តើត្រូវធ្វើដូចម្ដេច ដើម្បីជំនះឧបសគ្គទាំងនោះ ?
៦. នៅប្រទេសកម្ពុជាដើម្បីជំនះឧបសគ្គរបាំងរូបដែលពាក់ព័ន្ធនឹងទឹក តើយើងមានមធ្យោបាយអ្វីខ្លះ ?
៧. ហេតុអ្វីបានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប ?
ចម្លើយ
១. របាំងរូបគឺជា ឧបសគ្គធម្មជាតិមានដូចជាជួរភ្នំធំៗ លំហដ៏ធំល្វីងល្វើយផ្ទាំងទ្វីប មហាសមុទ្រ រួមទាំងលំហអាកាសផង ។
២. ដើម្បីជំនះរបាំងរូបមនុស្សបានប្រើមធ្យោបាយនិងវិធីសាស្រ្ដដូចខាងក្រោម ៖
៣. បានជាជីកព្រែកប៉ាណាម៉ាព្រោះដើម្បីងាយស្រួលធ្វើដំណើរពីមហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៊ីភិច និងចំណេញពេលវេលាធ្វើដំណើរ ។ ពោលគឺបានបញ្ចៀសការធ្វើដំណើរដ៏ឆ្ងាយនិងផ្សងព្រេងនៃនាវាទាំងឡាយតាមជ្រោយហ៊ន ។
៤. បានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ព្រោះដើម្បីងាយស្រួលទំនាក់ទំនងគ្នា ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសចំណេញពេលវេលា ។
៥. ឧបសគ្គចំពោះដីគោកមាន ៖
មធ្យោបាយដើម្បីជំនះឧបសគ្គទាំងនោះមាន ៖
៦.ឧបសគ្គដែលពាក់ព័ន្ធនឹងទឹកនៅកម្ពុជា មានឈូងសមុទ្រថៃ ទន្លេមេគង្គ និងបឹងស្ទឹង ព្រែកនានា ។ ដូចនេះ ដើម្បីជំនះឧបសគ្គទាំងនោះគឺត្រូវធ្វើកប៉ាល់ទៅតាមប្រភេទ (ទេសចរណ៍ ដឹកទំនិញ ) ធ្វើកំពង់ផែ និងកសាងសង់ស្ពានកាត់ទន្លេជាដើម ។
៧. បានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប គឺដោយសារបច្ចេកទេសទំនើបមនុស្សអាចបង្កើតទូរស័ព្ទ វិទ្យុ ទូរទស្សន៍ តារារណប...។ ដូចនេះចំងាយមិនមែនជាឧបសគ្គដូចពីមុនទៀតឡើយ ។