Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាយ ដូចម្តេចខ្លះ ?

២. តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយអ្នកណាខ្លះ ?

៣. តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈយ៉ាងដូចម្តេចខ្លះ ?

៤. តើយុទ្ធសាស្រ្តចម្បងក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺអ្វី ?

៥. តើបច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យអ្វីខ្លះ ?

ចម្លើយ

១. ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជា ៖

  • យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន
  • ជួយអ្នកសិក្សាជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង
  • ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ
  • បង្រៀនដោយមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍អ្នកសិក្សាឡើយ
  • ជួយសម្រូលដល់អ្នកសិក្សាក្នុងការទទួលការនូវផលប្រយោជន៍សង្គមដោយមិនលម្អៀង
  • ជៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឱ្យមានប៉ះពាល់ដល់ការបង្រៀន ការរៀន និងការប្រឡងអ្នកសិក្សាឡើយ ។

២. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយ ៖

  • ទំនាក់ទំនងជាមួយអ្នកសិក្សា
  • ទំនាក់ទំនងជាមួយបុគ្គលិកសិក្សាអប់រំតាមឋានានុក្រម
  • ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន
  • ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាល ។

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈដូចជា ៖

  • មិនត្រូវធ្វើ​ឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ
  • គ្រូបង្រៀននៅគ្រឹះស្ថានភាពសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ
  • មិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្តិកៈជាមួយស្ថាប័នសាធារណៈ ឬស្ថាប័នឯកជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
  • ត្រូវខិតខំបំពេញការងារដោយផ្តល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងផលប្រយោជន៍សាធារណៈគ្រូបង្រៀនដែលប្រកបវិជ្ជាជីវៈបង្រៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឯកជនមិនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឱ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬគ្រូបង្រៀនផ្សេងទៀតឡើយ ។

៤. យុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺ ៖

  • ការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស
  • ការពង្រឹងសមត្ថភាពអប់រំ
  • យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋាន ក្រោយកម្រិតមូលដ្ឋាន និងឩត្តមសិក្សា
  • ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈផ្នែកឯកជនក្នុងការកៀរគរ និងប្រើប្រាស់ធនធាន ។

៥. បច្ចុប្បន្ននេះក្រសួងអប់រំ យុវជននិងកីឡាមានចក្ខុវិស័យដូចជា ៖

  • កសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក
  • កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក
  • កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login